ហ្វឹកហ្វឺនយ៉ាងសកម្មសម្រាប់ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា
កប.អនឡាញ - ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទោះបីជាអាកាសធាតុមានពន្លឺថ្ងៃផង និងភ្លៀងធ្លាក់ផង ប៉ុន្ដែកម្មាភិបាលនិងយុទ្ធជននៃកងពលធំលេខ ៥ នៃយោធភូមិភាគទី ៧ នៅតែហ្វឹកហ្វឺនយ៉ាងឧស្សា។ កងកម្លាំងទាំងអស់បានខិតខំប្រឹងប្រែង និងតាំងចិត្តយ៉ាងខ្លាំង គោរពវិន័យរបស់កងទ័ព ត្រៀមខ្លួនបម្រើជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ និងរូបភាពល្អរបស់ប្រទេស កងទ័ព និងប្រជាជនវៀតណាមក្នុងចិត្តរបស់មិត្តភក្តិអន្តរជាតិ។