ព្រឹត្តិការណ៍នេះត្រូវបានគេមើលឃើញថាជាជំហានត្រៀមដ៏សំខាន់មួយសម្រាប់សន្និសីទលើកទី ៣០ នៃភាគីនានានៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP៣០) ដែលគ្រោងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២១ ខែវិច្ឆិកាខាងមុខ។

leftcenterrightdel
“Parque da Cidade” ដែលជាកន្លែងរៀបចំកិច្ចប្រជុំកំពូល COP៣០ នៅទីក្រុង Belem ប្រទេសប្រេស៊ីល (រូបថត៖ REUTERS/Marx Vasconcelos)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប្រាស៊ីលៀ ឯកអគ្គរដ្ឋទូត Maurício Lyrio ប្រធានគណៈប្រតិភូប្រេស៊ីលប្រចាំ COP៣០ បានសង្កត់ធ្ងន់ថា ទំហំតំណាងនៅក្នុងសន្និសីទនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហគមន៍អន្តរជាតិចំពោះសកម្មភាពអាកាសធាតុសកល។ ប្រធានាធិបតី Luiz Inácio Lula da Silva នឹងថ្លែងសុន្ទរកថាបើក និងធ្វើជាម្ចាស់ផ្ទះនៃពិធីជប់លៀងអាហារពេលល្ងាច ស្តីពីមូលនិធិព្រៃឈើជារៀងរហូត (TFFF) ដែលជាគំនិតផ្តួចផ្តើមហិរញ្ញវត្ថុមួយដែលប្រេស៊ីលមានគម្រោងដាក់ជូននៅ COP៣០ ជាផ្លូវការ ដើម្បីសងប្រាក់វិញដល់ប្រទេសនានាសម្រាប់ការរក្សា និងការពារប្រព័ន្ធអេកូឡូស៊ីព្រៃឈើត្រូពិច៕

តាម vovworld.vn