ទីក្រុងហូជីមិញនាំមកនូវអត្តសញ្ញាណវៀតណាមដល់មិត្តភក្តិជប៉ុន
កប.អនឡាញ - ពិធីបុណ្យវៀតណាម-ទីក្រុងហូជីមិញនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ និងទី ៩ ខែវិច្ឆិកា នៅឧទ្យាន Edion Hisaya Plaza ខេត្តអៃឈី ទីក្រុងណាហ្គោយ៉ា (ប្រទេសជប៉ុន)។
ពិធីបុណ្យនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងមិត្តភាព លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសវៀតណាម ជាពិសេសទីក្រុងហូជីមិញ និងខេត្តអៃឈី ប្រទេសជប៉ុន។
ព្រឹត្តិការណ៍នេះគឺជាឱកាសមួយសម្រាប់ទីក្រុងហូជីមិញដើម្បីណែនាំរូបភាពនៃប្រទេស ប្រជាជន និងវប្បធម៌របស់វៀតណាមដល់មិត្តភក្តិអន្តរជាតិ។ មិនត្រឹមតែជាសកម្មភាពវប្បធម៌ប៉ុណ្ណោះទេ ពិធីបុណ្យវៀតណាម-ទីក្រុងហូជីមិញក៏ជាកន្លែងសម្រាប់ការតភ្ជាប់សហគមន៍យ៉ាងស៊ីជម្រៅផងដែរ ដែលប្រជាជនដែលរស់នៅឆ្ងាយពីផ្ទះមានឱកាសជួបជុំ ផ្លាស់ប្តូរ និងងាកមើលទៅស្រុកកំណើតរបស់ តាមរយៈតន្ត្រី របាំ និងផលិតផលដែលបង្កប់ដោយអត្តសញ្ញាណជាតិ។
នៅពេលមកដល់ពិធីបុណ្យនេះ សាធារណជននឹងរីករាយជាមួយការសម្តែងសិល្បៈពិសេសដោយសិល្បករវៀតណាម នាំមកនូវបរិយាកាសកក់ក្តៅ ពោរពេញដោយអត្តសញ្ញណវៀតណាម។ ក្រៅពីការសម្តែងសិល្បៈ ពិធីបុណ្យនេះក៏មានកន្លែងសម្រាប់ដាក់តាំងបង្ហាញផលិតផលវប្បធម៌ប្រពៃណី លើកកម្ពស់ទេសចរណ៍ និងម្ហូបអាហារវៀតណាម ដែលរួមចំណែកដល់ការណែនាំរូបភាពនៃទីក្រុងហូជីមិញថាជាទីក្រុងដ៏ស្វាហាប់ រួសរាយរាក់ទាក់ និងសម្បូរទៅដោយអត្តសញ្ញាណ។
ពិធីបុណ្យនេះគឺជានិមិត្តរូបនៃការផ្លាស់ប្តូរវប្បធម៌ និងមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងទីក្រុងហូជីមិញ និងខេត្តអៃឈី។ ដោយហេតុនេះ វារួមចំណែកដល់ការលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគី បង្កើនការយោគយល់គ្នាទៅវិញទៅមករវាងតំបន់ទាំងពីរ និងក្នុងពេលជាមួយគ្នានេះ ធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងជប៉ុនកាន់តែស៊ីជម្រៅ៕
បកប្រែដោយ Duy Hoan