ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានវាយតំលៃខ្ពស់ចំពោះការងើបឡើងវិញយ៉ាងខ្លាំងនៃសេដ្ឋកិច្ចវៀតណាម ដោយកំណើននៅក្នុងត្រីមាសទីបីសម្រេចបាន ៨.២២% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។

leftcenterrightdel
 

លទ្ធផលនេះលើសពីការរំពឹងទុក ស្របតាមគោលដៅរបស់រដ្ឋាភិបាល និងខ្ពស់ជាងការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ ទិន្នន័យសេដ្ឋកិច្ចវិជ្ជមានបានរួមចំណែកដល់ការកែលម្អចំណាត់ថ្នាក់នៃទីផ្សារភាគហ៊ុនរបស់វៀតណាម ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេស។ ថ្មីៗនេះ FTSE Russell បានដំឡើងចំណាត់ថ្នាក់វៀតណាមទៅជាទីផ្សារកំពុងរីកចម្រើនបន្ទាប់បន្សំ ដោយដាក់វានៅក្នុងប្រភេទដូចគ្នានឹងទីផ្សារធំៗដូចជាចិន ឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន។

សារព័ត៌មានអន្តរជាតិបាននិយាយថា អត្រាកំណើននៅក្នុងត្រីមាសទីបីឆ្លុះបញ្ចាំងពីការងើបឡើងវិញនៃការនាំចេញដែលខ្លាំងជាងការរំពឹងទុករបស់វៀតណាម។ សន្ទុះកំណើនដ៏រឹងមាំបែបនេះគឺដោយសារការរួមបញ្ចូលគ្នានៃកត្តាជាច្រើន រួមទាំងការវិនិយោគបរទេសកើនឡើង ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុកដ៏ខ្លាំងក្លា។ ការអនុវត្តផលិតកម្ម និងការនាំចេញបានជួយប្រទេសវៀតណាមទប់ទល់នឹងការប្រែប្រួលតម្លៃរូបិយប័ណ្ណ និងភាពមិនប្រាកដប្រជាទូទាំងពិភពលោក។ ខ្សែសង្វាក់ផ្គត់ផ្គង់បន្តផ្លាស់ប្តូរទៅប្រទេសវៀតណាម ដោយសារទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំជាមួយសហរដ្ឋអាមេរិក និងលំហូរចូល FDI ដ៏រឹងមាំ។ ជាមួយនឹងអត្រាគ្មានការងារធ្វើទាប និងការចំណាយរបស់អ្នកប្រើប្រាស់ដែលមានស្ថិរភាព ប្រទេសវៀតណាមកំពុងបង្ហាញថា សេដ្ឋកិច្ចដែលកំពុងរីកចម្រើននៅតែអាចរក្សាសន្ទុះកំណើនបាន ទោះបីជារូបិយប័ណ្ណស្ថិតនៅក្រោមសម្ពាធក៏ដោយ។

Citi Research ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងសម្រេចបានក្រោម ៨% ក្នុងឆ្នាំ ២០២៥ ដែលខ្ពស់ជាងការព្យាករណ៍ពីមុនរបស់ខ្លួន។ កត្តាជំរុញសំខាន់ៗរួមមាន៖ តម្រូវការក្នុងស្រុកកើនឡើង កំណែទម្រង់សំខាន់ៗនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងក្បាលម៉ាស៊ីនដឹកនាំរដ្ឋបាល និងការកែលម្អប្រសិទ្ធភាពដើមទុន៕

បកប្រែដោយ Duy Hoan