មានអនុសាសន៍ក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រួមជាមួយនឹងការការពារជាតិ និងសន្តិសុខ ការទូតបានរួមចំណែកក្នុងការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ការពារយ៉ាងរឹងមាំនូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសជាតិសម្រាប់ការអភិវឌ្ឍ បង្កើនលក្ខណៈងាយស្រួលឱ្យមានអំណោយផលបំផុតសម្រាប់វិស័យការទូតចាប់តាំងពីការផ្លាស់ថ្មីមកម៉្លេះ។ លោកនាយករដ្ឋមន្ត្រីបានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងចំពោះរាល់សមិទ្ធផលនៃផ្នែកការទូតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសក្នុងការបំផុស និងអនុវត្តចលនាប្រលងប្រណាំងប្រកបដោយប្រសិទ្ធភាព និងអបអរសាទរដល់រាល់អង្គភាព និងបុគ្គលឆ្នើមដែលទទួលបានការផ្តល់កិត្តិយសនៅព្រឹត្តិការណ៍នេះ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចូលរួមមហាសន្និបាតប្រលងប្រណាំងស្នេហាជាតិ

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងការបរទេសបន្តលើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវរបស់ខ្លួន ច្នៃប្រឌិតយ៉ាងខ្លាំងនូវការគិត និងវិធីសាស្រ្តនៃការអនុវត្តកិច្ចការបរទេសលើគ្រប់វិស័យ។ កសាងខឿនការទូតវៀតណាមទំនើប និងទូលំទូលាយ ដែលពោរពេញទៅដោយអត្តសញ្ញាណការទូតវៀតណាម ពោលគឺរឹងមាំខាងគោលការណ៍ មានភាពបត់បែនខាងយុទ្ធសាស្ត្រ មានអាកប្បកិរិយាមនុស្សធម៌ រឹងមាំប្រកាន់ខ្ជាប់ខ្ជួននូវផលប្រយោជន៍ជាតិ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ មានយន្តការដើម្បីប្រមូលផ្តុំធនធានក្នុងស្រុក និងបរទេស ដើម្បីបម្រើបុព្វហេតុនៃការកសាង និងការពារជាតិ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីប្រគល់រង្វាន់របស់រដ្ឋាភិបាលដល់អង្គភាព និងបុគ្គលដែលមានស្នាដៃលេចធ្លោរបស់ក្រសួងការបរទេស

លោកនាយករដ្ឋមន្រ្តីក៏ស្នើឱ្យផ្នែកខឿនការបរទេសបន្តលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាម និងប្រទេសជិតខាង ប្រទេសធំៗ ប្រទេសអាស៊ីអាគ្នេយ៍ ដៃគូសំខាន់ៗ មិត្តភក្តិប្រពៃណី និងដៃគូសក្តានុពលឱ្យយ៉ាងសកម្មដើម្បីរួមចំណែកក្នុងវិស័យនយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក និងអរិយធម៌មនុស្សជាតិ បង្កើនប្រសិទ្ធភាពនៃការទូតសេដ្ឋកិច្ច ការទូតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការទូតវប្បធម៌ ព័ត៌មានការបរទេស កិច្ចការកុងស៊ុល ការការពារពលរដ្ឋ និងជនជាតិវៀតណាមនៅបរទេសបន្ថែមទៀត។ ព្រមទាំងអនុវត្តសកម្មភាពកិច្ចការបរទេសឱ្យយ៉ាងស៊ីសង្វាក់គ្នា និងទូលំទូលាយលើសសរស្តម្ភទាំងបីនៃកិច្ចការបរទេសរបស់បក្ស ការទូតរដ្ឋ និងការទូតប្រជាជន៕

បកប្រែដោយ Minh Trung