លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានផ្ញើលិខិតអបអរសាទរជូនចំពោះព្រះករុណាព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានផ្ញើលិខិតអបអរសាទរជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានផ្ញើលិខិតអបអរសាទរ ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ លោក Tran Cam Tu លេខាប្រចាំការ នៃគណៈលេខាមជ្ឈិមបក្ស បានផ្ញើលិខិតអបអរសាទរជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

leftcenterrightdel
រូបថតឧទាហរណ៍ (Khmertimeskh.com)

នៅក្នុងសារលិខិតអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្ស និងថ្នាក់ដឹកនាំរបស់ប្រទេសវៀតណាម បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រទេស និងប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមកនេះ ហើយជឿជាក់ថា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ការដឹកនាំដ៏ឈ្លាសវៃរបស់ព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជានឹងបន្តទទួលបានសមិទ្ធផលដ៏ធំធេងជាច្រើនទៀត កសាងប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍកាន់តែខ្លាំងឡើង ហើយជីវភាពប្រជាជនកម្ពុជាមានសុខដុមរមនា សុភមង្គល។

ដោយមានក្តីរីករាយចំពោះសមិទ្ធផលនៃទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងវៀតណាម និងកម្ពុជានាពេលកន្លងមកនេះ ថ្នាក់ដឹកនាំវៀតណាមបានបញ្ជាក់ថា​ នឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំកម្ពុជា ដើម្បីអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ បន្តថែរក្សា និងពូនជ្រំនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ ឲ្យកាន់តែអភិវឌ្ឍយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃតំបន់ ក៏ដូចជាការកសាងសហគមន៍អាស៊ានដែលមានស្ថិរភាព និងវិបុលភាព៕

បកប្រែដោយ Thuy Anh