នៅក្នុងកម្មវិធី គ្រួសារវៀតណាម និស្សិតឡាវ និងនិស្សិតកម្ពុជា បានចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យជាច្រើន ដូចជាកម្មវិធីផ្លាស់ប្តូរវប្បធម៌ប្រពៃណីនៃប្រទេសវៀតណាម - ឡាវ - កម្ពុជា; ការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីវៀតណាម - ឡាវ - កម្ពុជា; ការសម្ដែងសិល្បៈ...

leftcenterrightdel
និស្សិតឡាវ និងនិស្សិតកម្ពុជា សម្ដែងសិល្បៈនៅក្នុងជំនួប (រូបថត៖ nld.com.vn)

មានប្រសាសន៍នៅក្នុងកម្មវិធី លោកស្រី Nguyen Kim Loan អនុប្រធានសហព័ន្ធពលករទីក្រុងហូជីមិញ បានឲ្យដឹងថា ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសវៀតណាម ឡាវ និងកម្ពុជា ត្រូវបានកសាងឡើងក្នុងសម័យកាលប្រវត្តិសាស្ត្រដ៏លំបាក ហើយប្រទេសទាំងបីរបានរួមដំណើរជាមួយគ្នាក្នុងការតស៊ូដើម្បីឯករាជ្យ និងសេរីភាព។

ចំណងមិត្តភាពរវាងប្រទេសទាំងបីបានក្លាយជានិមិត្តរូបនៃសាមគ្គីភាព មិត្តភាព និងការជួយគាំទ្រគ្នាទៅវិញទៅមក។ ប្រពៃណីនោះបានបង្កើតកម្លាំងចលករសម្រាប់ការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនៅអតីតកាល ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិទាំងបីនាបច្ចុប្បន្ន។

កម្មវិធីគ្រួសារវៀតណាម ជាមួយនិស្សិតឡាវ និងនិស្សិតកម្ពុជា ដែលត្រូវបានរៀបចំអស់រយៈពេលជាច្រើនឆ្នាំ បានរួមជាមួយប្រព័ន្ធនយោបាយ និងសង្គមរបស់ទីក្រុង ជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម ជាមួយឡាវ និងកម្ពុជា។ កម្មវិធីនេះមានអត្ថន័យជ្រាលជ្រៅ ជាស្ពានដ៏រឹងមាំ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតទទួលបានការចែករំលែក និងការជួយគាំទ្រនៅពេលមកសិក្សានៅទីក្រុងហូជីមិញ៕

បកប្រែដោយ Thuy Anh