ក្នុងនោះ ពិព័រណ៍ពាណិជ្ជកម្មមានការចូលរួមពីអង្គភាព និងសហគ្រាសជាង ១០០ មកពីខេត្ត Lam Dong និងកូរ៉េខាងត្បូង ដោយមានស្តង់តាំងបង្ហាញផលិតផលពិសេសរបស់ភាគីទាំងពីរ។

កម្មវិធីនេះត្រូវបានរៀបចំដោយមជ្ឈមណ្ឌលជម្រុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត Lam Dong និងដៃគូកូរ៉េខាងត្បូង។ ព្រឹត្តិការណ៍នេះគឺជាសកម្មភាពដ៏មានអត្ថន័យមួយ ក្នុងគោលបំណងជម្រុញការផ្លាស់ប្ដូរវប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ ការតភ្ជាប់វិនិយោគ និងពង្រីកទីផ្សារធ្វើអាជីវកម្មសម្រាប់ផលិតផលសំខាន់ៗរបស់ខេត្ត Lam Dong និយាយដោយឡែក និងប្រទេសទាំងមូលនិយាយរួម។ ព្រមទាំង នេះក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយរូបភាព វប្បធម៌ និងប្រជាជននៃខេត្ត Lam Dong - Da Lat ដល់ដៃគូអន្តរជាតិតាមរយៈកម្មវិធីផ្លាស់ប្តូរវប្បធម៌ តន្ត្រី និងសិល្បៈ។

leftcenterrightdel
ការសម្តែងសិល្បៈក្នុងពិធីបើកកម្មវិធី (រូបថត៖ vnanet.vn)

នៅក្នុងពិធីបើក លោក Dinh Van Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូង បានអភិវឌ្ឍយ៉ាងខ្លាំង។ ខេត្ត Lam Dong តែងតែចាត់ទុកប្រទេសកូរ៉េខាងត្បូងជាដៃគូយុទ្ធសាស្ត្រមួយ។ ព្រឹត្តិការណ៍នេះ គឺជាស្ពានដ៏សំខាន់មួយសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ជួបជុំគ្នា ផ្លាស់ប្តូរវប្បធម៌ បង្ហាញផលិតផល ស្វែងរកដៃគូ និងពង្រីកទីផ្សារ។

នៅថ្ងៃទី ៨ ខែវិច្ឆិកា ក៏មានកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) និងកម្មវិធីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងសហគ្រាសកូរ៉េខាងត្បូង និងសហគ្រាសខេត្ត Lam Dong។ នៅក្នុងកម្មវិធីនេះ អនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣៧ ត្រូវបានចុះហត្ថលេខារវាងសហគ្រាសខេត្ត Lam Dong និងសហគ្រាសកូរ៉េខាងត្បូងក្នុងវិស័យជាច្រើន៕

បកប្រែដោយ Thuy Anh