ស្វីសចង់ពន្លឿនការចរចា FTA ជាមួយវៀតណាម
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំដែលរៀបចំដោយសមាគមអ្នកកាសែតបរទេសនៅប្រទេសស្វីស និង Liechtenstein APES នៅរដ្ឋធានីប៊ែន នាថ្ងៃទី ៣ ខែវិច្ឆិកា លោកស្រី Karin Keller-Sutter ប្រធានាធិបតីស្វីស បានឲ្យដឹងថា លោកស្រីទន្ទឹងរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសសមាជិកសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) (រួមមាន អ៊ីស្លង់ លីចថេនស្តាញ ន័រវែស និងស្វីស) និងវៀតណាម។