កិច្ចប្រជុំនេះបានឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខក្នុងស្មារតី “៤ ជាង” រួមមាន៖ ការផ្លាស់ប្តូរមិត្តភាពកាន់តែជិតស្និទ្ធ; កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ; វិស័យសហប្រតិបត្តិការកាន់តែបើកទូលាយ; ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនកាន់តែជិតស្និទ្ធ។

leftcenterrightdel
ប្រតិភូទាំងឡាយនៅក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំខេត្តទាំង៤ របស់វៀតណាម និងថ្នាក់ដឹកនាំខេត្តយូណាន (ប្រទេសចិន) បានពិភាក្សាអំពីការអនុវត្តគម្រោងសាងសង់ស្ពាននិងផ្លូវពហុបំណងឆ្លងដែនរវាង Ma Lu Thang (វៀតណាម) – Jin Shui He (ប្រទេសចិន) គម្រោងតភ្ជាប់ផ្លូវដែក និងការសាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃ។ល។

លោក Wang Ning លេខាធិការគណៈកម្មាធិការបក្សខេត្តយូណាន (ចិន) បានបញ្ជាក់ថា ខេត្តយូណានចង់ជម្រុញការតភ្ជាប់ចរាចរណ៍ ពង្រីកកិច្ចសហប្រតិបត្តិការថាមពលបៃតង និងសាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃភាគីទាំងពីរដើម្បីពិនិត្យ សហការ និងកសាងព្រំដែនប្រកបដោយមិត្តភាព សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួម៕

បកប្រែដោយ Thanh Cong