ចាប់ពីថ្ងៃទី ១៧ ខែវិច្ឆិកា ក្រុមហ៊ុនអាកាសចរណ៍ Parata នឹងបើកផ្លូវហោះហើរទៅកាន់ទីក្រុង Da Nang កោះ Phu Quoc ក្នុងប្រទេសវៀតណាម និងទីក្រុង Narita ក្នុងប្រទេសជប៉ុន។ បន្ទាប់មក ផ្លូវហោះហើរចំនួន ២ ទៅកាន់ទីក្រុង Osaka និងទីក្រុង Nha Trang នឹងត្រូវដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា។ 

leftcenterrightdel
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Paratha Airlines (រូបថត៖ tapchihangkhong.vn)

ក្នុងឱកាសនេះ Parata Air កំពុងអនុវត្តកម្មវិធីផ្សព្វផ្សាយពិសេស ដើម្បីអបអរសាទរផ្លូវហោះហើរថ្មី។ តម្លៃសំបុត្រយន្តហោះទៅមកទៅកាន់ប្រទេសជប៉ុនចាប់ផ្តើមពី ៤៤,០០០ វ៉ុន និងតម្លៃសំបុត្រយន្តហោះទៅកាន់ប្រទេសវៀតណាមចាប់ពី ៦៤,៦០០ វ៉ុន។ ព័ត៌មាន ពេលវេលាឡើងយន្តហោះ និងកាលវិភាគហោះហើរ ត្រូវបានបង្ហាញនៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ Paratha៕

បកប្រែដោយ Thanh Cong