ព្រឹត្តិការណ៍នេះរៀបចំដោយក្រុមហ៊ុន Global Sources ដោយមានការចូលរួមពីអង្គភាពតាំងពិព័រណ៍ជាង ២,២០០ មកពីប្រទេស និងដែនដីជាច្រើនដូចជា សហរដ្ឋអាមេរិក កាណាដា ចិន ហុងកុង (ចិន) កូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសវៀតណាមផងដែរ។

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ ពិធីបង្ហាញមុខស្ដង់វៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី ១៨ ខែតុលា។ ទស្សនិកជនមានឱកាសស្វែងយល់ពីផលិតផលសំខាន់ៗរបស់វៀតណាមដូចជា សិប្បកម្ម ឧស្សាហកម្ម ផលិតផលលំអ សំលៀកបំពាក់ និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ។

leftcenterrightdel
ស្ដង់របស់ធុរកិច្ចវៀតណាម (រូបថត៖ vnanet.vn)

លោកស្រី Vu Thu Huong តំណាងសមាគមសហគ្រាសធុនតូច និងមធ្យមវៀតណាម (VINASME) ប្រធានគណៈប្រតិភូធុរកិច្ចវៀតណាមនៅពិព័រណ៍បានចាត់ទុកថា ការចូលរួមកម្មវិធីនេះគឺជាផ្នែកមួយនៃក្របខ័ណ្ឌជំរុញពាណិជ្ជកម្មរបស់នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម)។ យោងតាមលោកស្រី ធុរកិច្ចគំរូចំនួន១៣ បានបង្ហាញផលិតផលពិសេស ពីអំណោយធ្វើដោយដៃ គ្រឿងផ្ទះបាយ ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ដល់គ្រឿងសង្ហារឹមស្បែក និងកាបូបធ្វើដំណើរ។

នៅឆ្នាំនេះ Global Sources 2025 ក៏មានស្ដង់តាំងបង្ហាញដ៏ធំសម្រាប់ឧបករណ៍ចល័ត ឧបករណ៍ពាក់ឆ្លាតវៃ ដំណោះស្រាយផ្ទះឆ្លាតវៃ ផលិតផលថែទាំសុខភាពផ្ទាល់ខ្លួន។ល។

ពិព័រណ៍នៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកទិញទំនិញជាង ៦០,០០០ នាក់។ ព្រឹត្តិការណ៍នេះមានដំណាក់កាលចំនួន៣៖ ដំណាក់កាលទី ១ (ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែតុលា) ដំណាក់កាលទី២ (ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែតុលា) និងដំណាក់កាលទី៣ (ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា)៕

បកប្រែដោយ Thuy Anh