នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូបានស្តាប់របាយការណ៍ស្តីពីការត្រៀមរៀបចំសម្រាប់ពិព័រណ៍ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និសីទ្ធនិងពិព័រណ៍អន្តរជាតិឡាវ (Lao-Itecc) ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

leftcenterrightdel
លោកស្រីឧត្តមសេនីយ៍ត្រី Phan Thi Hoai Van ធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ

ពិព័រណ៍នេះមានមណ្ឌលតាំងបង្ហាញអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងកងទ័ពនៃវៀតណាម និងឡាវ មណ្ឌលផ្សព្វផ្សាយរូបភាព និងផលិតផលរបស់ធុរកិច្ចក្នុងកងទ័ពរបស់វៀតណាម និងឡាវ និងមណ្ឌលតាំងពិព័រណ៍សម្រាប់ទំនិញប្រើប្រាស់ ផលិតផលកសិកម្ម ម្ហូបអាហារ... របស់ធុរកិច្ចនៃប្រទេសទាំងពីរ។ នៅក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ នឹងមានសិក្ខាសាលា និងកម្មវិធីតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិជាច្រើន ដែលទាក់ទាញការចូលរួមពីធុរកិច្ចមកពីប្រទេសមួយចំនួននៅក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រីឧត្តមសេនីយ៍ត្រី Phan Thi Hoai Van បានបញ្ជាក់ថា ពិព័រណ៍នេះគឺជាសកម្មភាពនយោបាយ និងសង្គម ដែលរួមចំណែកជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងឡាវ ហើយក៏ជាឱកាសមួយសម្រាប់ធុរកិច្ចវៀតណាមនិយាយរួម និងធុរកិច្ចក្នុងកងទ័ពប្រជាជនវៀតណាមនិយាយដោយឡែក ផ្លាស់ប្តូរ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូ ធុរកិច្ចឡាវ និងធុរកិច្ចនៃប្រទេសនានាជុំវិញពិភពលោក។ លោកស្រីឧត្តមសេនីយ៍ត្រី Phan Thi Hoai Van បានសង្កត់ធ្ងន់ថា ការត្រៀមរៀបចំត្រូវតែធានានូវលក្ខណៈវិជ្ជាជីវៈ និងបង្កើតចំណាប់អារម្មណ៍ បង្ហាញពីស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយយកចិត្តទុកដាក់លើការការពារសន្តិសុខ និងសុវត្ថិភាព និងជម្រុញការផ្សព្វផ្សាយព្រឹត្តិការណ៍។ល៕

បកប្រែដោយ Thanh Cong