សប្តាហ៍ឌីជីថលអន្តរជាតិវៀតណាម ឆ្នាំ២០២៥៖ វេទិកាប្រចាំឆ្នាំដ៏មានកិត្យានុភាពបំផុត ស្តីពីការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងតំបន់
កប.អនឡាញ -សប្តាហ៍ឌីជីថលអន្តរជាតិវៀតណាម ឆ្នាំ២០២៥ ដែលមានប្រធានបទ “ស្ថាប័ន AI” សង្កត់ធ្ងន់លើតួនាទីនាំមុខគេនៃក្របខ័ណ្ឌគោលនយោបាយ និងស្ថាប័នក្នុងការដឹកនាំការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព និងការធ្វើសមាហរណកម្មអន្តរជាតិ។
ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ សប្តាហ៍ឌីជីថលអន្តរជាតិវៀតណាម ឆ្នាំ២០២៥ (Vietnam International Digital Week ២០២៥ - VIDW ២០២៥) ត្រូវបានរៀបចំឡើងដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅខេត្ត Ninh Binh ជាមួយនឹងសកម្មភាពសំខាន់ៗជាច្រើន។
ព្រឹត្តិការណ៍នេះ អូសបន្លាយ ក្នុងរយៈពេលបីថ្ងៃ សិក្ខាសាលា និងវេទិកាសំខាន់ៗជាច្រើន នឹងត្រូវធ្វើឡើង រួមមាន៖ សន្និសីទ្ធតុមូលថ្នាក់រដ្ឋមន្ត្រីស្តីពីបញ្ញាសិប្បនិម្មិត; វេទិកាសហប្រតិបត្តិការឌីជីថលវៀតណាម - សហភាពអឺរ៉ុប; វេទិកាភាពជាដៃគូឌីជីថលវៀតណាម - អង្គការសហប្រតិបត្តិការឌីជីថល; សិក្ខាសាលាស្តីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ប្រកបដោយចីរភាព; សន្និសីទអាស៊ានស្តីពី ៥G និងសិក្ខាសាលាតំបន់ស្តីពីការធ្វើបរិវត្តកម្មឌីជីថលដោយផ្អែកលើ AI។
ព្រឹត្តិការណ៍នេះនឹងបិទនៅថ្ងៃទី ២៩ ខែតុលា ជាមួយនឹងវេទិកាសហប្រតិបត្តិការឌីជីថលវៀតណាម - កូរ៉េខាងត្បូង។ សប្តាហ៍ឌីជីថលអន្តរជាតិវៀតណាម គឺជាវេទិកាប្រចាំឆ្នាំដែលបានប្រារព្ធឡើងចាប់តាំងពីឆ្នាំ ២០២២ ។ នេះជាលើកទី ៤ ហើយ ដែលព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើង ហើយបានក្លាយជាវេទិកាប្រចាំឆ្នាំដ៏មានកិត្យានុភាពបំផុតមួយស្តីពីការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងតំបន់ ដោយប្រមូលផ្តុំអ្នកធ្វើគោលនយោបាយ អង្គការអន្តរជាតិ អ្នកជំនាញ និងអាជីវកម្មបច្ចេកវិទ្យាឈានមុខគេ៕
បកប្រែដោយ Duy Hoan