មានប្រសាសន៍នៅក្នុងពិធីបើក លោក Le Cong Thanh អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានសង្កត់ធ្ងន់ថា កិច្ចប្រជុំឆ្នាំនេះធ្វើឡើងស្របពេលតំបន់អាស៊ីកំពុងប្រឈមមុខនឹងបញ្ហាប្រឈមមួយចំនួនដែលមិនធ្លាប់មានពីមុនមក ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ ការថយចុះធនធានទឹក និងសម្ពាធនគរូបនីយកម្ម។

leftcenterrightdel
លោក Le Cong Thanh អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ក្រោមប្រធានបទ "ការគ្រប់គ្រងទឹកប្រកបដោយចីរភាព ការធ្វើបរិវត្តកម្មឌីជីថល និងកិច្ចសហប្រតិបត្តិការលើការវិនិយោគដើម្បីអនាគត" សម័យប្រជុំនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់ AWC និងស្របតាមនិន្នាការនៃកំណើនបៃតង និងអភិបាលកិច្ចផ្អែកលើទិន្នន័យដែលកំពុងរីករាលដាលទូទាំងពិភពលោក។

ក្នុងនាមជាប្រទេសនៅខាងក្រោមនៃប្រព័ន្ធទន្លេធំៗជាច្រើន និងរងផលប៉ះពាល់យ៉ាងខ្លាំងដោយការប្រែប្រួលអាកាសធាតុ ប្រទេសវៀតណាមកំណត់អភិបាលកិច្ចធនធានទឹកជាអាទិភាពយុទ្ធសាស្ត្រ។ រដ្ឋាភិបាលបានចេញឯកសារ និងគោលនយោបាយជាច្រើនឆ្ពោះទៅរកការធានាសន្តិសុខទឹក សមធម៌ក្នុងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។

នៅក្នុងកិច្ចប្រជុំ អ្នកជំនាញជាច្រើនរបស់វៀតណាម និងកូរ៉េខាងត្បូង បានចែករំលែកដំណោះស្រាយជាច្រើនសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល ការគ្រប់គ្រងឆ្លាតវៃ និងការធានាសន្តិសុខទឹក៕

បកប្រែដោយ Huyen Trang