សិក្ខកាមពេទ្យយោធារួមចំណែកដល់មិត្តភាពវៀតណាម-កម្ពុជា
កប.អនឡាញ - នៅរសៀលថ្ងៃទី ៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ វិទ្យាស្ថានពេទ្យយោធាវៀតណាមបានរៀបចំពិធីសំណេះសំណាលដើម្បីអបអរសាទរខួបលើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា និងទិវាបង្កើតកងយោធពលខេមរភូមិន្ទ (ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ / ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៥)។
មានប្រសាសន៍នៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ Pham Duc Tiep នាយករងវិទ្យាស្ថានពេទ្យយោធា បានសម្តែងការរីករាយចំពោះសមិទ្ធផលដែលកងទ័ព និងប្រជាជនកម្ពុជាសម្រេចបានក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ។ សូមជូនពរចំណងមិត្តភាពវៀតណាម-កម្ពុជាឱ្យបន្តអភិវឌ្ឍខ្លាំងក្លាថែមទៀត។
ដោយអបអរសាទរចំពោះលទ្ធផលនៃការសិក្សា និងបណ្តុះបណ្តាលក្នុងរយៈពេលកន្លងមក លោកឧត្តមសេនីយ៍ត្រី Pham Duc Tiep បានសម្តែងការជឿជាក់ថា នាពេលខាងមុខ សិក្ខាកាមកម្ពុជានៅវិទ្យាស្ថានពេទ្យយោធានឹងបន្តលើកកម្ពស់សមិទ្ធផល ឆ្លៀតយកពេលវេលា ផ្តោតលើការសិក្សា ស្រូបយកចំណេះដឹង ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីក្លាយជាគ្រូពេទ្យដែលមានប្រយោជន៍សម្រាប់កងទ័ព និងប្រជាជនកម្ពុជា។ លោកបញ្ជាក់ថា វិទ្យាស្ថានពេទ្យយោធាតែងតែផ្តល់ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ជាពិសេសដល់សិក្ខាកាមកម្ពុជាក្នុងអំឡុងពេលសិក្សា ការបណ្តុះបណ្តាលនៅវិទ្យាស្ថាន។
    |
 |
|
លោកឧត្តមសេនីយ៍ត្រី Pham Duc Tiep អបអរសាទរខួបលើកទី ៧២ នៃទិវាបុណ្យឯកជាតិនៃព្រះរាជាណាចក្រកម្ពុជា និងទិវាបង្កើតកងយោពលខេមរភូមិន្ទ |
លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា អនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសវៀតណាម ថ្លែងអំណរគុណគណៈកម្មាធិការបក្ស គណៈនាយកនៃវិទ្យាស្ថានពេទ្យយោធា និងថ្នាក់ដឹកនាំ និងមេបញ្ជាការនៃស្ថាប័ន និងអង្គភាពនានា ដែលតែងតែផ្តល់ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ជាពិសេសដល់សិក្ខាកាមកម្ពុជា។
លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា បានស្នើឱ្យសិក្ខាកាមកម្ពុជាខិតខំសិក្សា និងប្រមូលចំណេះដឹងវិជ្ជាជីវៈ ដើម្បីឱ្យបន្ទាប់ពីបញ្ចប់ការសិក្សា អាចអនុវត្តវាប្រកបដោយប្រសិទ្ធភាពក្នុងការថែទាំសុខភាពសម្រាប់កងទ័ព និងប្រជាជនកម្ពុជា ដោយរួមចំណែកដល់ការកសាងប្រទេសកម្ពុជាដ៏រុងរឿង និងវិបុលភាព៕
បកប្រែដោយ Duy Hoan