លោក Tran Thanh Man ប្រធានរដ្ឋសភា អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិនៅទីក្រុង Can Tho
នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា លោក Tran Thanh Man ប្រធានរដ្ឋសភា បានអញ្ជើញចូលរួមទិវាបុណ្យមហាសមាគ្គីជាតិទាំងមូល នៅតំបន់លំនៅដ្ឋានភូមិ Chau Thanh ឃុំ An Ninh ទីក្រុង Can Tho។
អញ្ជើញថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋសភាបានទទួលស្គាល់និងកោតសរសើរចំពោះសមិទ្ធផលដែលទីក្រុង Can Tho សម្រេចបាននាពេលថ្មីៗនេះ ក្នុងនោះមានឃុំ An Ninh ផងដែរ។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ជាមួយនឹងសក្តានុពលអភិវឌ្ឍន៍ធំធេងដែលមានស្រាប់ អាជ្ញាធរក្រុងគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តខិតខំបំពេញគោលដៅដែលបានដាក់ចេញ។
    |
 |
|
លោក Tran Thanh Man ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង Can Tho ប្រគេនទេយ្យទានដល់ព្រះសង្ឃខ្មែរថេរវាទក្នុងទិវាបុណ្យ (រូបថត៖ nhandan.vn) |
លោកប្រធានរដ្ឋសភា ក៏បានក្រើនរំលឹកពីតម្រូវការក្នុងការផ្តោតលើការអប់រំ ការលើកកម្ពស់កម្រិតអប់រំ និងកម្រិតបញ្ញារបស់ប្រជាជន អភិវឌ្ឍសេដ្ឋកិច្ចជនបទផ្សារភ្ជាប់ជាមួយនឹងផលិតកម្ម និងអាជីវកម្មរបស់គ្រួសារនៅក្នុងតំបន់ យកចិត្តទុកដាក់លើការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពសម្រាប់បណ្តាគ្រួសារ ជាពិសេសគ្រួសារនៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិភាគតិច។
នាពេលខាងមុខ លោក Tran Thanh Man ប្រធានរដ្ឋសភា សង្ឃឹមថា ទីក្រុង Can Tho នឹងច្នៃប្រឌិតយ៉ាងខ្លាំងក្លានូវខ្លឹមសារនិងវិធីសាស្រ្តនៃប្រតិបត្តិការរបស់រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ ស្របតាមការដឹកនាំជាក់ស្តែងនិងជ្រាលជ្រៅរបស់លោក To Lam អគ្គលេខាបក្ស នៅក្នុងមហាសន្និបាតគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិ និងអង្គការមជ្ឈិមសម្រាប់អាណត្តិ ២០២៥-២០៣០៕
តាម vovworld.vn