សម័យប្រជុំនេះនឹងផ្តោតលើការពិនិត្យឡើងវិញនូវរបាយការណ៍របស់អគ្គលេខាធិការប្រតិបត្តិស្តីពីការអនុវត្តសន្ធិសញ្ញា សកម្មភាពរបស់បណ្តាញត្រួតពិនិត្យអន្តរជាតិ (IMS) ប្រព័ន្ធទំនាក់ទំនងសកល (GCI) និងមជ្ឈមណ្ឌលទិន្នន័យអន្តរជាតិ (IDC)... ពិភាក្សាអំពីបញ្ហាថវិកា អភិបាលកិច្ច និងធនធាន ដើម្បីធានាថាសកម្មភាពរបស់ CTBTO  ត្រូវបានអនុវត្តតាមផែនទីបង្ហាញផ្លូវដែលបានកំណត់។

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមាន លោក Robert Floyd  អគ្គលេខាធិការប្រតិបត្តិនៃ CTBTO និងប្រទេសជាសមាជិក CTBTO ចំនួន ៨០ រូប។ លោកឯកអគ្គរដ្ឋទូត Vu Le Thai Hoang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនៅទីក្រុងវីយែន បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួម និងថ្លែងនៅក្នុងសម័យប្រជុំ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Vu Le Thai Hoang ថ្លែងនៅក្នុងសម័យប្រជុំ

ថ្លែងនៅក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Vu Le Thai Hoang បានបញ្ជាក់ថា វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរទូលំទូលាយ (CTBT) ដោយសង្កត់ធ្ងន់ថា CTBT គឺជាសសរស្តម្ភសំខាន់នៃប្រព័ន្ធរំសាយអាវុធនុយក្លេអ៊ែរ និងមិនរីកសាយអាវុធនុយក្លេអ៊ែរសកល។ ក្នុងពេលជាមួយគ្នានេះ លោកបានបញ្ជាក់យ៉ាងច្បាស់អំពីជំហរឥតងាករេ របស់វៀតណាមក្នុងការគាំទ្រប្រទេសនានាដែលប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព ខណៈពេលដែលធានាសុវត្ថិភាព និងអនុវត្តតាមស្តង់ដាររបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមនឹងទទួលតួនាទីជាប្រធានសន្និសីទពិនិត្យឡើងវិញលើកទី ១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT RevCon 2026) នៅទីក្រុងញូវយ៉ក និងបានសន្យាថានឹងលើកកម្ពស់តុល្យភាព កសាងការឯកភាពគ្នា និងភ្ជាប់ដំណើរការ NPT ជាមួយនឹងយន្តការបំពេញបន្ថែមដូចជា CTBT

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Vu Le Thai Hoang បានជម្រាបជូនអំពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរបស់ លោក Robert Floyd អគ្គលេខាធិការប្រតិបត្តិ CTBTO និងចូលរួមក្នុងសិក្ខាសាលាតំបន់អាស៊ីបូព៌ាស្តីពីមជ្ឈមណ្ឌលទិន្នន័យជាតិ (NDCs) ដែលរៀបចំដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមក្នុងខែសីហា ឆ្នាំ២០២៥។

ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជាក់ស្តែងក្នុងការបង្កើនសមត្ថភាពបច្ចេកទេសរបស់វៀតណាម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងវិស័យត្រួតពិនិត្យ ស្របតាមបទប្បញ្ញត្តិនៃ CTBT។

លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ផងដែរថា កម្មវិធីជំនួយបច្ចេកទេស ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើនសមត្ថភាពខាងពោលលើនឹងរងផលប៉ះពាល់ដោយផ្ទាល់ ប្រសិនបើ CTBTO ត្រូវកាត់បន្ថយថវិការបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះ លោកបានអំពាវនាវឱ្យធានាថាវិធានការសន្សំសំចៃនឹងមិនប៉ះពាល់ដល់សកម្មភាពគាំទ្ររួមរបស់ CTBTO ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ លោកបានអះអាងថានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ CTBTO និងប្រទេសជាសមាជិក ដើម្បីលើកកម្ពស់ពហុភាគីនិយម ធានាតុល្យភាពភូមិសាស្ត្រ និងបង្កើនការចូលរួមរបស់ស្ត្រី និងយុវជនក្នុងសកម្មភាព CTBTO និងរួមចំណែកដល់គោលដៅរួមនៃពិភពលោកមួយដែលគ្មានការសាកល្បងអាវុធនុយក្លេអ៊ែរ៕

បកប្រែដោយ Thanh Cong