ថ្លែងនៅក្នុងកិច្ចសន្ទនា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងឥណ្ឌាត្រូវបានពង្រឹង និងអភិវឌ្ឍឥតឈប់ឈរ ជាពិសេសចាប់តាំងពីប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៦ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានសារៈសំខាន់ ដោយលើកកម្ពស់ប្រសិទ្ធភាពលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យនយោបាយ-ការទូត ការពារជាតិ-សន្តិសុខ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និង លោក Rajesh Kumar Singh រដ្ឋលេខាធិការការពារជាតិឥណ្ឌា

នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ និងបញ្ហាដែលមានការយកចិត្តទុកដាក់រួមគ្នា។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានបញ្ជាក់ថា វៀតណាមតែងតែបន្តគោលនយោបាយការបរទេសឯករាជ្យស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគី និងពិពិធកម្មទំនាក់ទំនងការបរទេស ត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ "បួនមិន" មានជំហរដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាទាំងអស់នៅសមុទ្រខាងកើតដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) គោរពតាមសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ជម្រុញការចរចា និងការចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)  ប្រកបដោយប្រសិទ្ធភាព

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

ដោយផ្អែកលើឯកសារ កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងក្រសួងការពារជាតិទាំងពីរ កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ឥណ្ឌាត្រូវបានអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងវិស័យជាច្រើនក្នុងរយៈពេលថ្មីៗនេះ ជាពិសេស៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់ យន្តការសម្រាប់ការសន្ទនា ការពិគ្រោះយោបល់ និងការផ្លាស់ប្ដូរមន្រ្តីវ័យក្មេង ការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គភាពទ័ព  ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ...

ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជម្រុញខ្លឹមសានានាដូចជា៖ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់  រក្សាយន្តការសន្ទនា និងពិគ្រោះយោបល់ជាប្រចាំ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងឧស្សាហកម្មការពារជាតិ ជម្រុញការអនុវត្តកញ្ចប់ឥណទាន និងកញ្ចប់ជំនួយឥតសំណង សិក្សាពីលទ្ធភាពសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពលដូចជា សន្តិសុខតាមអ៊ីនធឺណិត វេជ្ជសាស្ត្រយោធា ការរុករកនិងជួយសង្គ្រោះ... ស្របតាមតម្រូវការ និងសមត្ថភាព របស់ភាគីទាំងពីរ។

leftcenterrightdel
 

leftcenterrightdel
លោក​ឧត្តមសេនីយ៍ឯក Hoang Xuan Chien និង លោក Rajesh Kumar Singh រដ្ឋលេខាធិការក្រសួងការពារជាតិឥណ្ឌាបានចុះហត្ថលេខាលើកំណត់ហេតុនៃការសន្ទនា

នៅចុងបញ្ចប់នៃការសន្ទនា លោក​ឧត្តមសេនីយ៍ឯក Hoang Xuan Chien និង លោក Rajesh Kumar Singh រដ្ឋលេខាធិការក្រសួងការពារជាតិឥណ្ឌាបានចុះហត្ថលេខាលើកំណត់ហេតុនៃការសន្ទនា៕

បកប្រែដោយ Duy Hoan