លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួប រដ្ឋលេខាធិការការពារជាតិឥណ្ឌា
កប.អនឡាញ - នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា នៅទីស្នាក់ការ ក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួប លោក Rajesh Kumar Singh រដ្ឋលេខាធិការការពារជាតិឥណ្ឌា ក្នុងឱកាសដែល លេខាធិការការពារជាតិឥណ្ឌាអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឥណ្ឌាលើកទី១៥។
នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយឥណ្ឌា។ លោកជឿជាក់ថា ដំណើរទស្សនកិច្ចនេះទៅកាន់វៀតណាមរបស់រដ្ឋលេខាធិការការពារជាតិឥណ្ឌា និងគណៈប្រតិភូនឹងទទួលបានជោគជ័យ រួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំងនមិត្តភាព កិច្ចសហប្រតិបត្តិការ ទំនុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរនិយាយរួម និងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរវាងវៀតណាម និងឥណ្ឌាត្រូវបានពង្រីក ពង្រឹង និងមានប្រសិទ្ធភាពកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ ដែលក្នុងនោះភាគីទាំងពីរបានអនុវត្តយ៉ាងសកម្មនូវខ្លឹមសារសហប្រតិបត្តិការស្របតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា រក្សាយន្តការសម្រាប់ការពិគ្រោះយោបល់ ការសន្ទនា និងការផ្លាស់ប្តូរនាយទាហានវ័យក្មេង។ អនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាល និងការអប់រំ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គភាពទ័ព កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី...
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបជាមួយលោក Rajesh Kumar Singh រដ្ឋលេខាធិការការពារជាតិឥណ្ឌា |
លោកនាយឧត្តមសេនីយ៍ Phan Van Giang វាយតំលៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិឥណ្ឌាចំពោះប្រទេសវៀតណាមក្នុងរយៈពេលកន្លងមក ជាពិសេសការគាំទ្រការបណ្តុះបណ្តាលដោយឥតគិតថ្លៃសម្រាប់កម្មាភិបាលរាប់រយនាក់នៃកងទ័ពប្រជាជនវៀតណាមក្នុងវិស័យជាច្រើន និងការផ្តល់កញ្ចប់ជំនួយឥណទានអនុគ្រោះសម្រាប់វៀតណាម...
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្វាគមន៍លទ្ធផល នៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឥណ្ឌាលើកទី១៥ ដោយបញ្ជាក់ថាសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរគឺថ្រើនណាស់ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរផ្តោតលើការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព ការយល់ដឹងគ្នា និងការជឿទុកចិត្តគ្នា ទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្រេចបានលទ្ធផលជាក់ស្តែង។
    |
 |
|
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ |
លោក Rajesh Kumar Singh រដ្ឋលេខាធិការការពារជាតិឥណ្ឌាបានបញ្ជាក់ថា ឥណ្ឌា និងវៀតណាមមានភាពស្រដៀងគ្នាជាច្រើននៅក្នុងវប្បធម៌ ប្រជាជន និងប្រវត្តិសាស្ត្រ។ ក្នុងពេលជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិគឺជាកម្លាំងចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក Rajesh Kumar Singh រដ្ឋលេខាធិការក្រសួងការពារជាតិឥណ្ឌា ជឿជាក់ថា កិច្ចសន្ទនាគោលនយោបាយការពារជាតិនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ សម្រាប់ប្រទេសទាំងពីរ ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត នាពេលខាងមុខ៕
បកប្រែដោយ Duy Hoan