កម្មាភិបាលនិងយុទ្ធជនបានរៀបចំការដឹកជញ្ជូនស្បៀងអាហារ ផ្ដល់ទឹកស្អាតដល់ប្រជាជន សម្អាតសាលារៀនចំនួន ១០ ខ្នង ទីស្នាក់ការឃុំ ឧទ្យាន មជ្ឈមណ្ឌលសុខភាព ជួសជុលផ្លូវថ្នល់ និងស្ដារប្រឡាយជាង ១,០០០ ម៉ែត្រ ជួសជុលផ្ទះចំនួន ២៥៦ ខ្នង  ជួយគាំទ្រគ្រួសារចំនួន ២២០ គ្រួសារត្រឡប់ទៅផ្ទះវិញនៅទីក្រុង  Da Nang និងខេត្ត Quang Ngai, Gia Lai, Dak Lak ។

ទាក់ទងនឹងការងារជំនះផលវិបាកនៃទឹកជំនន់ ក្រសួងការពារប្រទេស​ បានចាត់បញូនកម្មាភិបាលនិងយុទ្ធជនជាង  ៣,២០០  នាក់ និងមជ្យោបាយចំនួន ១១១ គ្រឿង ចុះជួយប្រជាជនសម្អាត និងជួសជុលសាលារៀនចំនួន ៨ ខ្នង ទីបញ្ចុះសព  និងទីស្ការបូរជាយុទ្ធជនពលីនៅទីក្រុង Hue និងសម្អាតផ្លូវប្រវែង ៣៨ គីឡូម៉ែត្រនៅមូលដ្ឋានានា។

leftcenterrightdel
កងកម្លាំងប្រដាប់អាវុធខេត្ដ Gia Lai ជួយប្រជាពលរដ្ឋជំនះផលវិបាកនៃខ្យល់ព្យុះលេខ ១៣

* នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ក្រុមការងារនៃយោធភូមិភាគទី៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី  Tran Thanh Hai មេបញ្ជាការរង យោធភូមិភាគទី៥ បានទៅកាន់ឃុំ Dong Xuan  ខេត្ត Dak Lak ដែលជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដោយខ្យល់ព្យុះលេខ១៣ ដើម្បីត្រួតពិនិត្យ និងដឹកនាំកងកម្លាំងជួយប្រជាពលរដ្ឋជំនះផលវិបាក។

* នាថ្ងៃទី៩ ខែវិច្ឆិកា នាយកដ្ឋានជួយសង្គ្រោះ និងសង្គ្រោះមហន្ដរាយ (អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម) បានទទួលសំណើពីអគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកវិទ្យា ស្ដីពីការបញ្ជូនយន្តហោះយោធាមួយគ្រឿងទៅដឹកអ្នកជំងឺម្នាក់ពីគិលានដ្ឋានកោះ Truong Sa Lon ទៅកាន់មន្ទីរពេទ្យយោធាលេខ១៧៥ សម្រាប់ការសង្គ្រោះបន្ទាន់។

នាយកដ្ឋានជួយសង្គ្រោះ និងសង្គ្រោះមហន្ដរាយបានរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងការពារប្រទេសដើម្បីដឹកនាំបញ្ជាអង្គទ័ពលេខ ១៨ ឱ្យប្រើប្រាស់យន្តហោះ EC-255 ចេញដំណើរពីអាកាសយានដ្ឋាន Vung Tau រួមជាមួយក្រុមគ្រូពេទ្យទៅកាន់កោះ Truong Sa Lon ដើម្បីនាំអ្នកជំងឺទៅកាន់ដីគោកសម្រាប់ការព្យាបាល។

* នៅព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា កម្មាភិបាល  ប្រជាជន និងកងកម្លាំងប្រដាប់អាវុធទីក្រុង Hue បានរៀបចំការសម្អាតបរិស្ថានបន្ទាប់ពីទឹកជំនន់តាមចលនា «ថ្ងៃអាទិត្យបៃតង»។ កម្មាភិបាល និងយុទ្ធជន កងជីវពល និងប្រជាជនរាប់ពាន់នាក់នៅមូលដ្ឋានបានរួមគ្នាសម្អាតភក់ ប្រមូលសំរាម ស្ដារលូនៅក្នុងសង្កាត់ តំបន់សាធារណៈ ផ្លូវ  និងសម្អាតលំហូរបឹង និងទន្លេ។ល៕

បកប្រែដោយ Pham Diep