នៅក្នុងកម្មវិធីការងារ ភាគីទាំងពីរបានជម្រាបជូន និងផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាព ព្រមទាំងបានឯកភាពលើផែនការដាក់ពង្រាយការងាររុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា លើកទី ១ ដំណាក់កាលទី ២៥ (រដូវប្រាំង ២០២៥-២០២៦) នៅខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា។

leftcenterrightdel
 
leftcenterrightdel
ក្រុម​ K73 ប្រគល់អំណោយជូនប្រធានគណៈកម្មការជំនាញ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង

លោកវរសេនីយ៍ឯក Tran Chi Cong ប្រធានក្រុម K73 (បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh) បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងជំនួយរបស់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តបាត់ដំបងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជូនចំពោះក្រុម K73 ក្នុងការរុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម។

ចំណែកភាគីមិត្តវិញបានបញ្ជាក់ថានឹងបន្តគាំទ្រ សម្របសម្រួលយ៉ាងជិតស្និទ្ធ ប្រមូលផ្តុំកម្លាំង និងប្រជាជនមូលដ្ឋាន ឲ្យផ្តល់ព័ត៌មាន និងបង្កើតលក្ខខណ្ឌអំណោយផលល្អបំផុតដើម្បីក្រុម K73 សម្រេចផែនការការងារក្នុងលើកទីមួយ ដំណាក់កាលទី ២៥ ដោយជោគជ័យ។

leftcenterrightdel
កម្មាភិបាល យុទ្ធជន នៃក្រុម K73 អុជធូបនៅអគារក្សាទុកអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង

ក្រុម K73 បានប្រគល់អំណោយដែលបង្ហាញពីចំណងមិត្តភាពរវាងអង្គភាពទាំងពីរ រួមចំណែកដល់ការពង្រឹងទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh និងខេត្តបាត់ដំបងនិយាយរួម និងក្រុម K73 និងតំបន់ប្រតិបត្តិការសឹករងខេត្តបាតដំបងនិយាយដោយឡែក​។

ក្នុងឱកាសនេះ កម្មាភិបាល យុទ្ធជន នៃក្រុម K73 អុជធូបនៅអគារតំកល់ទុកអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង៕

បកប្រែដោយ Duy Hoan