leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang  ត្រួតពិនិត្យនៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai
leftcenterrightdel
មជ្ឈមណ្ឌលផ្តល់សេវាសាធារណៈឃុំ Long Thuan

ក្រុមការងារបានត្រួតពិនិត្យខ្លឹមសារ ទីតាំង និងនីតិវិធីសម្រាប់រៀបចំសកម្មភាពនានានៅតំបន់បង្គោលព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai និង មជ្ឈមណ្ឌលផ្តល់សេវាសាធារណៈឃុំ Long Thuan។

មានប្រសាសន៍ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានទទួលស្គាល់ និងលើកសរសើរស្មារតីធ្វើការប្រកបដោយការទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង និងលទ្ធផលដំបូងរបស់ស្ថាប័ន អង្គភាព និងអាជ្ញាធរមូលដ្ឋានក្នុងការងារប្រុងប្រៀបដើម្បីត្រៀមរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនកម្ពុជា-វៀតណាមលើកទី២។ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thanh បានស្នើសុំឱ្យស្ថាប័ន និងអង្គភាពដែលបានប្រគល់ភារកិច្ចនោះ បន្តពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ និងសម្រេចរាល់​ការងារទាំងអស់ ជំនះ និងដោះស្រាយការលំបាក និងបញ្ហាណាដែលកើតឡើង។

លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានសង្កត់ធ្ងន់ថា ដំណើរការរៀបចំត្រូវតែធានានូវភាពឱឡារិក និងប្រសិទ្ធភាព ដោយបង្ហាញយ៉ាងស៊ីជម្រៅអំពីស្មារតីសាមគ្គីភាព និងមិត្តភាពប្រពៃណីរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។ ក្នុងពេលជាមួយគ្នានេះ ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងភាគីមិត្ត ធានាសុវត្ថិភាពជាដាច់ខាត និងរួមចំណែកដល់ការរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២ ប្រកបដោយជោគជ័យ បំពេញតម្រូវការ និងគោលដៅដែលបានកំណត់៕

បកប្រែដោយ Duy Hoan