អង្ករម៉ាកយីហោ Ong Cua ST25 របស់វៀតណាម និងអង្ករផ្ការំដួលរបស់កម្ពុជា បានឈ្នះពានរង្វាន់លេខមួយ។ ដូច្នេះ មកទល់បច្ចុប្បន្ននេះ អង្ករ ST25 បានឈ្នះពានរង្វាន់ជាអង្ករល្អបំផុតលើកទី ៣ នៅក្នុងការប្រកួត "អង្ករល្អបំផុតលើពិភពលោក" ដោយលើកទី១ ទទួលបាននៅឆ្នាំ២០១៩ និងលើកទីព២ នៅឆ្នាំ ២០២៣។ ដោយមានវត្តមានជាបន្តបន្ទាប់នៅក្នុងក្រុមពូជអង្ករល្អបំផុតលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ អង្ករម៉ាកយីហោ​ Ong Cua ST25 បន្តពង្រឹងទីតាំងរបស់ប្រទេសវៀតណាមនៅលើផែនទីអង្ករពិភពលោក។

leftcenterrightdel
លោក Do Ha Nam (ឆ្វេងដៃ) និងលោក Ho Quang Cua (ស្តាំដៃ) ទទួលរង្វាន់អង្កល្អបំផុតរបស់ពិភពលោកជាលើកទី៣ ឆ្នាំ២០២៥ (រូបថត៖ baohaiphong.vn)

អង្ករ ST25 គឺជាពូជស្រូវចម្រុះនៃពូជស្រូវជាច្រើនប្រភេទ ដោយទទួលមរតកគុណសម្បត្តិនៃពូជស្រូវមេ។ ពូជស្រូវនេះមានប្រជាប្រិយភាពយ៉ាងទូលំទូលាយទូទាំងប្រទេស ដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ដល់កសិករជាមួយនឹងទិន្នផលស្ថេរភាព ភាពធន់យ៉ាងល្អនឹងសត្វល្អិត និងជំងឺ រួមទាំងលក្ខខណ្ឌដីជាច្រើនប្រភេទ ជាពិសេសដីប្រៃនៅតំបន់ដីសណ្តទន្លេ Cuu Long៕

បកប្រែដោយ Thanh Cong