លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ចូលរួមទិវាមហាសាមគ្គីជនជាតិទាំងមូលនៅខេត្ត Gia Lai
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៩៥ ទិវាប្រពៃណីនៃរណសិរ្សជនជាតិឯកភាពវៀតណាម ដែលសព្វថ្ងៃជារណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ១៩៣០ / ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥) នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមទិវាមហាសាមគ្គីជនជាតិទាំងមូល ជាមួយប្រជាជននៅតំបន់លំនៅដ្ឋាន Thang Kien ឃុំ De Gi ខេត្ត Gia Lai។
នៅទិវាបុណ្យនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ឆ្នាំនេះបានធ្វើឡើងក្នុងបរិបទខុសពីឆ្នាំមុនៗ ដោយការរួមបញ្ចូលគ្នានៃខេត្តក្រុងទូទាំងប្រទេស ការអនុវត្តគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត ហើយព្យុះ Kalmaegi នាពេលថ្មីៗនេះ បានបង្កឱ្យមានផលវិបាកដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងទិវាមហាសាមគ្គីជនជាតិទាំងមូលនៅតំបន់លំនៅដ្ឋាន Thang Kien ឃុំ De Gi ខេត្ត Gia Lai (រូបថត៖ vnanet.vn) |
ហេតុដូច្នេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាពរវាងបងប្អូនជនរួមជាតិទូទាំងប្រទេស ដែលបានជួយគ្នាទៅវិញទៅមកដើម្បីជំនះពុះពារការលំបាក។ លោកនាយករដ្ឋមន្ត្រីក៏បានអះអាងថា ការដែលរដ្ឋាភិបាល មូលដ្ឋាន និងប្រជាជនពួតដៃគ្នាធ្វើសកម្មភាព នឹងបង្កើតកម្លាំងពលំដើម្បីជំនះពុះពារលើបញ្ហាប្រឈមទាំងអស់ រួមទាំងការពុះពារផលវិបាកដោយសារព្យុះ Kalmaegi នាពេលខាងមុខ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានលើកច្បាស់ថា៖ «ជាដំបូង យើងត្រូវតែសាងសង់ផ្ទះឡើងវិញសម្រាប់គ្រួសារដែលផ្ទះត្រូវដួលរលំ ជួសជុលផ្ទះដែលខូចខាត ស្តារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សុខាភិបាល អប់រំ អគ្គិសនី និងទូរគមនាគមន៍ ព្រមទាំងសម្អាតបរិស្ថានឱ្យបានឆាប់រហ័សផងដែរ»៕
បកប្រែដោយ Huyen Trang