ធនាគារសិង្ហបុរី UOB ដំឡើងការព្យាករណ៍កំណើន GDP របស់វៀតណាមសម្រាប់ឆ្នាំ ២០២៥ ដល់ ៧.៧%
កប.អនឡាញ - យោងតាមរបាយការណ៍របស់ធនាគារ UOB កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៥ រហូតមកដល់ពេលនេះបានលើសពីការរំពឹងទុក ទោះបីជាមានហានិភ័យទាក់ទងនឹងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកក៏ដោយ។
កំណើនពេញមួយឆ្នាំរបស់វៀតណាមអាចសម្រេចបាន ៧.៧%។ នេះគឺជាការព្យាករណ៍របស់ធនាគារសិង្ហបុរី UOB នៅក្នុងរបាយការណ៍ស្តីពីយថាទស្សន៍នៃសេដ្ឋកិច្ចវៀតណាមនៅត្រីមាសទី៤ នៃឆ្នាំ២០២៥ ដែលចេញផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា។
    |
 |
|
រូបថតឧទាហរណ៍ (chinhphu.vn) |
យោងតាមរបាយការណ៍របស់ធនាគារ UOB កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៥ រហូតមកដល់ពេលនេះបានលើសពីការរំពឹងទុក ទោះបីជាមានហានិភ័យទាក់ទងនឹងគោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកក៏ដោយ។ ដោយមានអត្រាកំណើន ៧.៨៥% ក្នុងរយៈពេលបីត្រីមាសដើមឆ្នាំនេះ ធនាគារ UOB បានដំឡើងការព្យាករណ៍កំណើនពេញមួយឆ្នាំរបស់វៀតណាមពី ៧.៥% ពីមុនឡើង ៧.៧%។ ម៉្យាងវិញទៀត ធនាគារ UOB ព្យាករណ៍ថា ប្រទេសវៀតណាមនឹងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើននៅចុងឆ្នាំនេះ ក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្ម និងពន្ធគយ ដូច្នេះ ធនាគារ UOB រក្សាការព្យាករណ៍កំណើនរបស់ខ្លួនសម្រាប់ប្រទេសវៀតណាមនៅក្នុងត្រីមាសទីបួន ឆ្នាំ២០២៥ ក្នុងអត្រា ៧.២%។
លោក Suan Teck Kin នាយកផ្នែកស្រាវជ្រាវទីផ្សារ និងសេដ្ឋកិច្ចសកលនៃធនាគារ UOB (សិង្ហបុរី) បានវិភាគថា យថាទស្សន៍របស់ប្រទេសវៀតណាមនៅតែវិជ្ជមានសម្រាប់ចុងឆ្នាំ២០២៥។ បច្ចុប្បន្ន វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងអាស៊ាន ជាមួយនឹងការព្យាករណ៍ជាង ៧% ដែលវ៉ាដាច់ប្រទេសឥណ្ឌូនេស៊ី (៥%) ម៉ាឡេស៊ី (៤.៦-៥.៣%) សិង្ហបុរី (៣.៥២%) និងថៃ (២-៣%)។ ឧស្សាហកម្មផលិតកម្មគឺជាកម្លាំងចលករ និងជាកត្តាជំរុញដ៏សំខាន់ និងលើកកម្ពស់តួនាទីរបស់ប្រទេសវៀតណាមនៅក្នុងតំបន់៕
បកប្រែដោយ Thanh Cong