ដោយមានប្រធានបទ "ការពូនជ្រំប្រពៃណី បង្កើតអនាគត" កម្មវិធីជំនួបប្រាស្រ័យនាយទាហានវ័យក្មេងព្រំដែនវៀតណាម-កម្ពុជា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍មួយក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-កម្ពុជាលើកទីពីរ។

leftcenterrightdel
ការសម្តែងសិល្បៈរួមរវាងនាយទាហានវ័យក្មេងវៀតណាម-កម្ពុជា

ចំណងមិត្តភាពពីសង្គ្រាមទៅសន្តិភាព

ឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រ វៀតណាម និងកម្ពុជាតែងតែឈរប្រកៀកស្មាគ្នា ចែករំលែកទាំងសេចក្តីរីករាយ និងទុក្ខព្រួយក្នុងការតស៊ូប្រឆាំងនឹងសត្រូវរួម ការដណ្តើមបានឯករាជ្យជាតិ ការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការកសាងអភិវឌ្ឍប្រទេស។ នៅក្នុងជំហានប្រវត្តិសាស្ត្រនីមួយៗ តែងតែមានការរួមចំណែកពីយុវជនជំនាន់ក្រោយៗជាច្រើននៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ត្រី Nguyen Kim Khanh អតីតអនុប្រធានគណៈកម្មការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភា គឺជាទាហានម្នាក់ដែលបានលះបង់អាយុវ័យក្មេងទាំងមូលរបស់ខ្លួនក្នុងការតស៊ូដើម្បីរំដោះជាតិ និងបំពេញកាតព្វកិច្ចអន្តរជាតិនៅកម្ពុជា។ កាលលោកនៅក្មេង លោក និងសមមិត្តរបស់ខ្លួនបានសម្របសម្រួលជាមួយទាហានកម្ពុជាដើម្បីប្រយុទ្ធនៅលើសមរភូមិជាច្រើនដោយអាចនិយាយបានថា “ចែករំលែកគ្នាទាំងអាហារតិចតួច និងសម្លៀកបំពាក់នៅលើសមរភូមិ”។ រយៈពេលជាង ១០ ឆ្នាំនៃអាយុយុវជនរបស់លោកបានចូលរួមក្នុងការប្រយុទ្ធនៅលើសមរភូមិកម្ពុជាដោយឆ្លងកាត់ដំណាក់កាលផ្សេងៗគ្នា គឺជាការចងចាំមិនអាចបំភ្លេចបានរបស់លោក។ “ខ្ញុំនៅតែចងចាំពីរូបភាពនៃប្រជាជនកម្ពុជាដែលសប្បាយរីករាយគ្រាពួកគេបានឃើញកងទ័ពវៀតណាម។ ពួកគេបានផ្តល់ឱ្យយើងខ្ញុំនូវម្ហូបអាហារ និងចង្អុលបង្ហាញផ្លូវដល់យើងខ្ញុំទៀតផង” នេះគឺជាការរំលឹកឡើងវិញរបស់លោកឧត្តមសេនីយ៍ត្រី Nguyen Kim Khanh។

រហូតរយៈពេលដែលចូលរួមក្នុងការប្រយុទ្ធរួមជាមួយទាហានកម្ពុជានោះ ពិតជាគឺជាបទពិសោធន៍ដ៏លំបាក ប៉ុន្តែមានមោទនភាពយ៉ាងខ្លាំង។ ប្រហែលជានោះហើយបានជាលោកឧត្តមសេនីយ៍ត្រី Nguyen Kim Khanh តែងតែជឿជាក់ និងផ្តាំផ្ញើក្តីសង្ឃឹមខ្ពស់ទៅលើនាយទាហានជំនាន់ក្រោយនៃកងទ័ពប្រទេសទាំងពីរនាពេលបច្ចុប្បន្ន ដើម្បីបន្ត “បំភ្លឺ” ចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណី ដែលត្រូវបានពូនជ្រំយ៉ាងយកចិត្តទុកដាក់ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រជាជនវៀតណាម និងប្រជាជនកម្ពុជាជាច្រើនជំនាន់ ហើយវាជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសទាំងពីរ។

leftcenterrightdel
ក្រសួងការពារប្រទេសវៀតណាមផ្តល់អាហារូបករណ៍ "ជួយសិស្សទៅសាលារៀន" ដល់សិស្សក្រីក្រចំនួន ៦០ នាក់នៅខេត្ត Tay Ninh (វៀតណាម) និងខេត្តស្វាយរៀង (កម្ពុជា)

សារប្តេជ្ញាចិត្តយ៉ាងមោះមុត

ដោយទទួលមរតកប្រពៃណីនៃសាមគ្គីភាព និងស្មារតីវីរភាពរបស់បុព្វបុរស សព្វថ្ងៃនេះ យុវជនជំនាន់ក្រោយនៃកងទ័ពប្រទេសទាំងពីរ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈមុតមាំ ពោរពេញដោយសេចក្តីប្រាថ្នា ការខិតខំប្រឹងប្រែង និងហ៊ានលះបង់គ្រប់យ៉ាងដើម្បីសម្រេចភារកិច្ច រួមគ្នាបង្កើតសមិទ្ធផលធំៗ និងស្នាដៃរួមជាច្រើនក្នុងការគ្រប់គ្រង និងការពារព្រំដែន ដូច្នេះតំបន់ព្រំដែនរួមវៀតណាម-កម្ពុជាឥឡូវនេះមិនត្រឹមតែរីកចម្រើនអភិវឌ្ឍសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវសេចក្តីស្រឡាញ់ដ៏កក់ក្តៅរវាងប្រជាជននៃប្រទេសទាំងពីរ ដោយតែងតែគាំទ្រ ចែករំលែក ជួយគ្នាទៅវិញទៅមកក្នុងការយកឈ្នះលើគ្រោះមហន្តរាយធម្មជាតិ និងការលំបាក រួមគ្នាកសាងព្រំដែនសន្តិភាពសុខសាន្ត និងសុភមង្គល។

លោកវរសេនីយ៍ត្រី Truong Dong Phi អនុប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែន My Thanh Tay នៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានមានប្រសាសន៍ថា នាពេលថ្មីៗនេះ ប៉ុស្តិ៍ការពារព្រំដែន My Thanh Tay តែងតែសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធនៅខាងកម្ពុជាក្នុងការគ្រប់គ្រង និងការពារព្រំដែន ជួយប្រជាជននៅសងខាងព្រំដែនអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ការទូតប្រជាជន គាំទ្រការថែទាំសុខភាព និងជួយសិស្សក្នុងស្ថានភាពលំបាក។ លោកវរសេនីយ៍ត្រី Truong Dong Phi បានចែករំលែកថា “ទំនាក់ទំនងសាមគ្គីភាពជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា គឺជាមូលដ្ឋានសំខាន់មួយសម្រាប់យុវជនជំនាន់ក្រោយរបស់យើងឈរក្បែរគ្នា និងចូលរួមការពារព្រំដែនយ៉ាងរឹងមាំ”។

យុវជនជំនាន់ក្រោយនៃប្រទេសវៀតណាម និងកម្ពុជាតែងតែគោរព និងចងចាំជាកិច្ចពីការលះបង់របស់បុព្វបុរសដើម្បីឲ្យប្រជាជននៃប្រទេសទាំងពីរអាចរស់នៅក្នុងសន្តិភាព និងវិបុលភាព ដើម្បីឲ្យទន្លេមេគង្គនឹងក្លាយជាសាក្សីនៃទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរជារៀងរហូត។ ក្នុងពេលជាមួយគ្នានេះ ពួកគេក៏បានកំណត់យ៉ាងច្បាស់លាស់នូវការទទួលខុសត្រូវ ឧត្តមគតិ និងមហិច្ឆតារបស់ខ្លួនដើម្បីបន្តប្រពៃណីដ៏រុងរឿងនោះ។ នាយទាហានវ័យក្មេងវៀតណាម និងកម្ពុជាទាំងអស់បានបង្ហាញពីការប្តេជ្ញាចិត្តថា៖ យល់ច្បាស់ និងស៊ីជម្រៅថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងពីរ ដែលមានចំណងមិត្តភាព និងសាមគ្គីភាពពិសេស តែងតែខិតខំដើម្បីសុភមង្គលរបស់ប្រជាជន វិបុលភាពរបស់ប្រទេស ចូលរួមចំណែកក្នុងការរក្សាសន្តិភាព និងលើកកម្ពស់ការអភិវឌ្ឍតំបន់។ នាយទាហានវ័យក្មេងទាំងពីរយល់ជ្រាប និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការប្តេជ្ញាចិត្តរួមដែលថ្នាក់ដឹកនាំនៃបក្សទាំងពីរ ប្រទេសទាំងពីរ កងទ័ពទាំងពីរ និងកងកម្លាំងដែលគ្រប់គ្រង និងការពារព្រំដែន និងច្រកទ្វារព្រំដែននៃប្រទេសទាំងពីរសម្រេចបាន និងបន្តពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពរយៈពេលវែង។ ព្រមទាំងលើកកម្ពស់ស្មារតីនៃការសិក្សា លត់ដំ លើកស្ទួយចំណេះដឹងវិជ្ជាជីវៈ ដោយមិនខ្វល់ពីការលំបាក ខិតខំក្លាយជាកម្មាភិបាល និងកងទ័ពល្អរបស់ប្រជាជន រួមដៃគ្នាថែរក្សា បង្កើត និងកសាងព្រំដែនដ៏សុខសាន្ត វិបុលភាព ស្ថិរភាព និងអភិវឌ្ឍរួមគ្នា។ ខ្លឹមសារទាំងនេះគឺជាសារប្តេជ្ញាចិត្តរបស់នាយទាហានវ័យក្មេងទាំងពីរវៀតណាម កម្ពុជាដែលបានតំណាងនៃភាគីទាំងពីរអានក្នុងកម្មវិធីជំនួបប្រាស្រ័យនេះ៕

បកប្រែដោយ Minh Trung