មានប្រសាសន៍នៅក្នុងពិធី លោកស្រី Nguyen Thi Ha អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដើម្បីពង្រឹងការអនុវត្តសមភាពយេនឌ័រ និងធានាសុវត្ថិភាពសម្រាប់ស្ត្រី និងកុមារីក្នុងយុគសម័យឌីជីថល ក្រសួងមហាផ្ទៃបានចេញផែនការផ្លាស់ប្តូរឌីជីថល ដើម្បីដាក់ពង្រាយវិធានការ និងគោលនយោបាយអនុវត្តបច្ចេកវិទ្យាឌីជីថល ក្នុងដំណើរការអនុវត្តសកម្មភាពសាធារណៈ  ធានាសន្តិសុខសង្គម និងបង្កើនគុណភាពសេវាសម្រាប់ប្រជាជន។ លោកស្រី Nguyen Thi Ha បន្តថា “ទន្ទឹមនឹងឱកាសដែលនាំមកដោយការផ្លាស់ប្តូរឌីជីថល យើងក៏កំពុងប្រឈមមុខនឹងហានិភ័យ និងបញ្ហាប្រឈមជាច្រើន ក្នុងវិស័យសមភាពយេនឌ័រ ដូចជា៖ ការរើសអើង    អំពើហិង្សា យេនឌ័រថ្មីនៅក្នុងលំហអ៊ីនធឺណិត ដូចជាការឆរបោក លួងលោម ការយាយីដោយប្រើភាសាប្រមាថ ឬការផ្ញើរូបភាព វីដេអូដែលមានខ្លឹមសាររសើប ការគំរាមកំហែង ការចាប់ជំរិតតាមអ៊ីនធឺណិត។ល។ បាតុភូតនេះកាន់តែស្មុគស្មាញ និងពិបាកគ្រប់គ្រង ដែលបង្កើតអស្ថិរភាពថ្មីនៅក្នុងសង្គម ក្នុងនោះស្ត្រី និងកុមារីនៅតែជាជនរងគ្រោះចម្បង និងងាយរងគ្រោះជាង”។

leftcenterrightdel
ប្រតិភូធ្វើពិធីបើកខែសកម្មភាពដើម្បីសមភាពយេនឌ័រ និងការបង្ការ ឆ្លើយតបចំពោះអំពើហិង្សាផ្អែកលើយេនឌ័រឆ្នាំ ២០២៥ (រូបថត៖ vov.vn)

លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាមកំពុងឆ្ពោះទៅរកគោលដៅនៃសមភាពយេនឌ័រ។ អង្គការសហប្រជាជាតិបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាដៃគូ អ្នកតភ្ជាប់ ដើម្បីជួយគាំទ្រប្រទេសវៀតណាមឱ្យសម្រេចបាននូវការសន្យានៃអនាគតឌីជីថល - អនាគតនៃសុវត្ថិភាព សមភាព និងសេចក្តីថ្លៃថ្នូរសម្រាប់ទាំងអស់គ្នា។ យើងចូលរួមគ្នាខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យយុគសម័យឌីជីថលក្លាយជាឱកាស មិនមែនជាការគំរាមកំហែងសម្រាប់ស្ត្រី ក្មេងស្រី និងកុមារគ្រប់រូបនៅក្នុងប្រទេសវៀតណាម។

ភ្លាមៗបន្ទាប់ពីពិធីបើក សកម្មភាពជាច្រើនដើម្បីជ្រោមជ្រែងខែសកម្មភាពត្រូវបានរៀបចំឡើងដោយក្រសួង សាខា ភ្នាក់ងារ និងមូលដ្ឋានទូទាំងប្រទេស។ ខែសកម្មភាពសម្រាប់សមភាពយេនឌ័រ ការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាផ្អែកលើយេនឌ័រត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ ខែធ្នូ ជារៀងរាល់ឆ្នាំ៕

បកប្រែដោយ Thanh Cong