leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបប្រធានគណៈឃោសនាមជ្ឈិមបក្សកុម្មុយនិស្តចិន

នៅក្នុងជំនួប លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការផ្លាស់ប្តូរទ្រឹស្តីខ្ពស់បំផុតរវាងបក្សទាំងពីរក្នុងរយៈពេល ២០ឆ្នាំកន្លងមក ព្រមទាំងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃសិក្ខាសាលាទ្រឹស្តីលើកទី២០ ក្រោមប្រធានបទ "មាគ៌ា និងតថភាពជាក់ស្តែងនៃសង្គមនិយមក្នុងសតវត្សរ៍ទី២១" ដែលជាការដាក់ពង្រាយការយល់ដឹងរួមកម្រិតខ្ពស់ទាន់ពេលវេលា ដែលមានសារៈសំខាន់ជាពិសេសក្នុងការបូកសរុប​សមិទ្ធផល និងបទពិសោធន៍សំខាន់ៗ ពីបក្សនីមួយៗ និងប្រទេសនីមួយៗលើមាគ៌ាឆ្ពោះទៅរកសង្គមនិយមស្របតាមស្ថានភាពផ្ទាល់ខ្លួន រួមចំណែកដល់ការអភិវឌ្ឍទ្រឹស្តីនៃគំរូសង្គមនិយមទំនើប ដោយហេតុនោះបង្ហាញពីកម្រិតខ្ពស់នៃការជឿទុកចិត្តខាងនយោបាយរវាងភាគីទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Li Shulei ប្រធានគណៈឃោសនាមជ្ឈិមបក្សកុម្មុយនិស្តចិន បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍ និងការអនុវត្តវិធានការកែទម្រង់ប្រកបដោយរលូនរបស់វៀតណាម។ លោក Li Shulei ក៏បានសង្កត់ធ្ងន់ថា ស្ថាប័នទ្រឹស្តី និងឃោសនាការរបស់បក្ស និងរដ្ឋចិននឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់វៀតណាម លើកកម្ពស់បន្ថែមទៀតនូវការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ក្នុងការកសាងបក្ស និងគ្រប់គ្រង់ប្រទេសជាតិ ពង្រឹងការឃោសនាមិត្តភាព ពង្រឹងមូលដ្ឋានគ្រឹះសង្គមដ៏ល្អ រួមចំណែកដល់ការពង្រឹងខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគត ចិន-វៀតណាម ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ៕

បកប្រែដោយ Huyen Trang