គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ។ គណៈប្រតិភូបក្សកុម្មុយនិស្តចិនដឹកនាំដោយ លោក Li Shulei សមាជិកការិយាល័យនយោបាយ លេខានៃគណៈលេខា ប្រធានគណៈឃោសនាមជ្ឈិមបក្សកុម្មុយនិស្តចិន។

នៅក្នុងឱកាសនៃសិក្ខាសាលាពិសេស ដែលជាខួបលើកទី ២០ នៃការរៀបចំការផ្លាស់ប្តូរទ្រឹស្តីរវាងបក្សទាំងពីរ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក ស៊ី ជីនពីង អគ្គលេខាបក្សកុម្មុយនិស្ត ប្រធានរដ្ឋចិន បានផ្ញើលិខិតអបអរសាទរដល់សិក្ខាសាលា។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

នៅក្នុងសុន្ទរកថាបើក លោក Nguyen Xuan Thang បានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរថ្មីរបស់វៀតណាម  និងការបើកចំហរបស់ប្រទេសចិន សម្រេចបាននូវសមិទ្ធផលដ៏ធំធេង ដែលបញ្ជាក់ពីភាពត្រឹមត្រូវនៃគំរូសង្គមនិយមនៅក្នុងសតវត្សរ៍ទី២១។ ក្នុងឱកាសនេះ លោក Nguyen Xuan Thang បានបង្ហាញគំរូសង្គមនិយមនៅវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។

លោក Li Shu Lei បានវាយតម្លៃខ្ពស់ចំពោះការច្នៃប្រឌិតទ្រឹស្តីរបស់បក្សកុម្មុយនិស្តវៀតណាម ហើយចែករំលែកបញ្ហាស្នូលក្នុងទ្រឹស្តី និងតថភាពជាក់ស្តែងក្នុងការកសាងសង្គមនិយមរបស់ប្រទេសចិននៅក្នុងយុគសម័យថ្មី។

ប្រធានគណៈប្រតិភូទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនការផ្លាស់ប្តូរទ្រឹស្តី និងការកសាងសង្គមនិយមនៅក្នុងសតវត្សរ៍ទី២១ ហើយសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ រួមជាមួយនឹងការផ្ទុះឡើងនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ភាគីទាំងពីរគប្បីពិភាក្សា និងស្វែងរកវិធីសាស្រ្តដឹកនាំថ្មី ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល លើកកម្ពស់តម្លៃវប្បធម៌របស់ប្រទេសនីមួយៗ៕

បកប្រែដោយ Thuy Anh