យោធភូមិភាគទី ៥៖ បន្តរុករកជនរងគ្រោះដែលបាត់ខ្លួនដោយសារការរអិលបាក់ដី
កប.អនឡាញ - នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា យោធភូមិភាំគទី ៥ បានបន្តរុករកជនរងគ្រោះដែលបាត់ខ្លួននៅក្នុងការរអិលបាក់ដីដ៏គួរឱ្យរន្ធត់នៅក្នុងឃុំ Huong Son (ទីក្រុង Da nang)។
កម្មាភិបាល យុទ្ធជនរាប់រយនាក់បានខិតខំប្រឹងប្រែងអនុវត្តភារកិច្ច។ លោកវរសេនីយ៍ឯក Do Van Hung នាយករងសេនាធិការនៃយោធភូមិភាគទី ៥ មានវត្តមាននៅកន្លែងកើតហេតុដើម្បីបញ្ជាកងកម្លាំង។ បន្ទាប់ពីស្តាប់របាយការណ៍ពីកងកម្លាំងនៅនឹងកន្លែងអំពីស្ថានភាព លោកវរសេនីយ៍ឯក Do Van Hung បានស្នើឱ្យមេបញ្ជាការអង្គភាពធ្វើការស្រាវជ្រាវ វាយតម្លៃ និងកំណត់ទីតាំងដែលមានហានិភ័យនៃការរអិលបាក់ដី ដើម្បីធានាសុវត្ថិភាពសម្រាប់កងកម្លាំងដែលកំពុងបំពេញកាតព្វកិច្ច។
    |
 |
|
អង្គភាពនានាប្រើប្រាស់ឆ្កែជំនាញដើម្បីរុករកជនរងគ្រោះ |
ក្នុងពេលជាមួយគ្នានេះ យោធភូមិភាគទី ៥ បានសម្របសម្រួលកងកម្លាំងរាប់រយនាក់ទៀត រួមទាំងកម្មាភិបាល យុទ្ធជន កងជីវពល និងមានការគាំទ្រពីកម្លាំងនគរបាល ដើម្បីចូលរួមក្នុងការរុករកជនរងគ្រោះ។ ក្រៅពីការចល័តយានយន្តជួយសង្គ្រោះជំនាញជាច្រើន យោធភូមិភាគទី ៥ ប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (flycam) ដើម្បីរុករកផងដែរ។
ទោះបីជាមានអាកាសធាតុមិនអំណោយផល និងភូមិសាស្ត្រគ្រោះថ្នាក់ក៏ដោយ ក៏កម្មាភិបាល យុទ្ធជន នៃអង្គភាពនានាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរុករកជនរងគ្រោះដែលបាត់ខ្លួន។ ការផ្គត់ផ្គង់អាហារ ទឹកស្អាត និងឧបករណ៍វេជ្ជសាស្ត្រ ក៏ត្រូវបានធានាឱ្យល្អបំផុតសម្រាប់កម្លាំងជួយសង្គ្រោះផងដែរ។
បកប្រែដោយ Duy Hoan