បារាំងរំលឹកខួប ១០ ឆ្នាំ នៃការវាយប្រហារនៅទីក្រុងប៉ារីស
នាថ្ងៃទី ១៣ ខែវិច្ឆិកា ប្រទេសបារាំងបានរៀបចំពិធីរំលឹកខួប ១០ ឆ្នាំ នៃការវាយប្រហារភេរវកម្មដ៏បង្ហូរឈាម កាលពីយប់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ បណ្តាលឲ្យមនុស្ស ១៣០ នាក់ស្លាប់ ដែលបានអង្រួនភពផែនដីពិភពលោកទាំងមូល។
នៅវេលាម៉ោង ១៧:៥៧ (ម៉ោងក្នុងស្រុក) កណ្តឹងនៃព្រះវិហារធំៗនៅទីក្រុងប៉ារីស ដូចជា Notre-Dame និង Basilique Saint-Denis បានបន្លឺឡើងដើម្បីរំលឹកដល់ជនរងគ្រោះ។ កណ្តឹងទាំងនោះមានរយៈពេល ៥ នាទី ដោយបង្ហាញឡើងវិញនូវអំឡុងពេលកំពូល នៃការវាយប្រហារជាបន្តបន្ទាប់ កាលពី ១០ ឆ្នាំមុន។
    |
 |
|
ប្រធានាធិបតីបារាំងលោក Emmanuel Macron |
ថ្លែងនៅឯរោងមហោស្រព Bataclan ដើម្បីរំលឹកអង្រួនភពផែនដីជនរងគ្រោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសន្យាថា នឹងពង្រឹងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងឆ្លើយតបយ៉ាងសកម្មចំពោះទម្រង់ថ្មីនៃការវាយប្រហារជ្រុលនិយម។
«រយៈពេល ១០ ឆ្នាំបន្ទាប់ពីការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមបំផុតដែលប្រទេសបារាំងធ្លាប់ជួបប្រទះ យើងបានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់លិទ្ធិ បូជនីយកិច្ច ពីខាងក្រៅ។ ប៉ុន្តែវាបានលេចចេញជាទម្រង់មួយផ្សេងទៀត ពីខាងក្នុង ដោយស្ងាត់ស្ងៀម ពិបាករកឃើញ និងពិបាកទាយទុកជាមុន។ ចំពោះមុខតថភាពនោះ បារាំងសូមបញ្ជាក់ថា នឹងបន្តប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មជានិច្ច ហើយប្តេជ្ញាការពារតម្លៃស្នូលនៃយុត្តិធម៌ និងសេរីភាព»។
នាថ្ងៃទី ១៣ ខែវិច្ឆិកាដែរ នៅទីតាំងនៃការវាយប្រហារ ដូចជាហាងកាហ្វេ ភោជនីយដ្ឋាន សាលប្រគំតន្ត្រី និងពហុកីឡដ្ឋាន Stade de France ប្រជាជន និងមន្ត្រីបានដាក់ផ្កា ទៀន និងរូបថតដើម្បីរំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះ៕
តាម vovworld.vn