វៀតណាមមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរយៈកម្ពស់ទាប
កប.អនឡាញ - វៀតណាមមានឱកាសជាច្រើន ដើម្បីអភិវឌ្ឍគំរូសេដ្ឋកិច្ចរយៈកម្ពស់ទាបដោយសារបច្ចេកវិទ្យាអាកាសចរណ៍ អវកាស និងយន្តហោះគ្មានមនុស្សបើក។
នេះគឺជាការអះអាងរបស់អ្នកជំនាញនៅក្នុងវេទិកាអន្តរជាតិអំពីសេដ្ឋកិច្ចរយៈកម្ពស់ទាបវៀតណាម ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ។
យោងតាមអ្នកជំនាញ ទីផ្យារអាកាសចរណ៍រយៈកម្ពស់ទាប ត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែល ៧០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០៣៥ និងសក្តានុពលរបស់វៀតណាម អាចសម្រេចបាន ១០ ពាន់លានដុល្លារអាមេរិក។ ជាមួយនឹងគុណសម្បត្តិផ្នែកភូមិសាស្ត្រនយោបាយ គោលនយោបាយលើកទឹកចិត្តនវានុវត្តន៍កម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ វៀតណាមកំពុងមានឱកាសដើម្បីក្លាយជាមជ្ឈមណ្ឌល ឧស្សាហកម្មរយៈកម្ពស់ទាបនៃតំបន់ និងពិភពលោក។
    |
 |
|
វាគ្មិនផ្លាស់ប្ដូរយោបល់គ្នានៅក្នុងវេទិកា (រូបថត៖ vietnamplus.vn) |
លោក Tran Anh Tuan អនុប្រធានបណ្តាញអាកាសចរណ៍ អវកាស និងយន្តហោះគ្មានមនុស្សបើក UAV បានសន្និដ្ឋានថា៖ វៀតណាមមានឱកាសដ៏អស្ចារ្យនៅក្នុងវិស័យសេដ្ឋកិច្ចរយៈកម្ពស់ទាប។ ទីមួយ វៀតណាមមានទីតាំងភូមិសាស្ត្រនយោបាយល្អហើយស្ថិតនៅមជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍ ជាមួយនឹងតំបន់ឡូជីស្ទីកអំណោយផល។ ទន្ទឹមនឹងនោះ វៀតណាមជាមិត្តរបស់ប្រទេសទាំងអស់ ហើយស្ថិរភាពនយោបាយរបស់វៀតណាមនឹងជួយប្រទេសនានាមកទីនេះដើម្បីធ្វើអាជីវកម្ម និងអភិវឌ្ឍបច្ចេកវិទ្យា UAV បានយ៉ាងងាយស្រួល។ ទីពីរ សមត្ថភាពផលិតផ្នែករឹង និងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មគាំទ្ររបស់វៀតណាមក៏មានភាពរឹងមាំផងដែរ។
សេដ្ឋកិច្ចរយៈកម្ពស់ទាប រួមមាន៖ សកម្មភាពសេដ្ឋកិច្ចដែលប្រព្រឹត្តទៅក្រោមរយៈកម្ពស់ ១០០០ ម៉ែត្រ ដោយទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាយន្តហោះមាន និងគ្មានមនុស្សបើកក៏ដូចជាបណ្តាញឆ្លាតវៃរយៈកម្ពស់ទាប ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផលិតយានជំនិះហោះហើរ សេវាកម្ម និងធានាសុវត្ថិភាពហោះហើរ សេដ្ឋកិច្ចរយៈកម្ពស់ទាបត្រូវបានអនុវត្តក្នុងវិស័យដូចជា កសិកម្ម ឡូជីស្ទីក ការត្រួតពិនិត្យបរិស្ថាន ការដឹកជញ្ជូន ទូរគមនាគមន៍ និងការកម្សាន្ត។ល៕
បកប្រែដោយ Thanh Cong