ជំនួយនេះផ្តល់អាទិភាពលើការជួយឧបត្ថម្ភនូវកន្លែងស្នាក់នៅសម្រាប់ប្រជាជន កសាងផ្ទះដែលដួលរលំឡើងវិញ និងជួសជុលផ្ទះដែលរងការខូចខាត; ស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាក់ទងនឹងការអប់រំ សុខាភិបាល គមនាគមន៍ និងប្រព័ន្ធធារាសាស្ត្រជាដើម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ដឹកនាំសន្និសីទអនឡាញស្តីពីការជំនះពុះពារលើផលវិបាកដោយសារគ្រោះមហន្តរាយធម្មជាតិ ស្តារផលិតកម្ម និងអាជីវកម្មឡើងវិញ និងជួយប្រជាជននៅតំបន់ភូមិភាគកណ្តាលវិលទៅរកជីវភាពរស់នៅធម្មតាឡើងវិញ (រូបថត៖ baochinhphu.vn)

នៅចុងខែតុលា និងដើមខែវិច្ឆិកា កន្លងមក មូលដ្ឋាននានាចាប់ពីខេត្ត Ha Tinh ដល់ខេត្ត Dak Lak បានរងផលប៉ះពាល់ជាបន្តបន្ទាប់ដោយគ្រោះមហន្តរាយធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ ជាពិសេសជំនន់ទឹកភ្លៀងដែលកើតឡើងក្នុងរយៈពេលវែង នៅទីក្រុង Hue និង Da Nang បានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតផ្ទះសម្បែង សាលារៀន ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផលិតកម្ម អាជីវកម្ម ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ និងប្រាក់ចំណូលរបស់ប្រជាជន។

យោងតាមការធ្វើស្ថិតិបឋមរបស់ក្រសួងកសិកម្ម និងបរិស្ថាន គ្រោះមហន្តរាយធម្មជាតិនៅក្នុងតំបន់ពីខេត្ត Ha Tinh ដល់ខេត្ត Dak Lak បានបណ្តាលឱ្យមនុស្ស ៩០ នាក់ ស្លាប់និងបាត់ខ្លួន; មនុស្ស ២៧៣ នាក់រងរបួស; ការខូចខាតសរុបត្រូវបានប៉ាន់ ប្រមាណថាឡើងដល់ជិត ២៧,៣០០ ពាន់លានដុង (ជាង ១ ពាន់លានដុល្លារអាមេរិក)៕

បកប្រែដោយ Thanh Cong