វេទិកានេះ មានការចូលរួមពីលោកបណ្ឌិត Kao Kim Hourn អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (តាមប្រព័ន្ធវីដេអូ)។ លោក Marco Della Seta ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់អ៊ីតាលីប្រចាំនៅវៀតណាម ថ្នាក់ដឹកនាំក្រសួង ស្ថាប័នការទូត និងតំណាងសហគ្រាស និងវិនិយោគិនឈានមុខគេមកពីប្រទេសអ៊ីតាលី អាស៊ាន និងវៀតណាម។ ភាគីទីក្រុងហូជីមិញ មានលោក Nguyen Van Duoc សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាធិការគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។

leftcenterrightdel
វគ្គពិភាក្សាទីមួយនៅវេទិកា

មានប្រសាសន៍នៅក្នុងពិធីបើក លោក Nguyen Van Duoc បានបញ្ជាក់ថា អ៊ីតាលីបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំទីបីរបស់វៀតណាមនៅអឺរ៉ុប ដែលមានទំហំពាណិជ្ជកម្មជាង ៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៥ ជាប់ចំណាត់ថ្នាក់លេខ ២៤ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១២៩ ដែលវិនិយោគនៅទីក្រុងហូជីមិញ ជាមួយនឹងដើមទុនសរុបជិត ១៣៥ លានដុល្លារអាមេរិក។ ទីក្រុងហូជីមិញមានសក្តានុពល និងលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីក្លាយជាចំណុចតភ្ជាប់ជាយុទ្ធសាស្ត្រក្នុងកិច្ចសហប្រតិបត្តិការរវាងអ៊ីតាលី និងអាស៊ាន។ ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចសម្របសម្រួលជាមួយភ្នាក់ងារ និងអង្គការនានា ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ជំរុញទំនាក់ទំនងភាពជាដៃគូជាយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

វេទិកាឆ្នាំនេះផ្តោតលើការពិភាក្សាអំពីប្រធានបទជាច្រើនដូចជា៖ ចក្ខុវិស័យសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយអាស៊ានក្នុងបរិបទពិភពលោកមានការប្រែប្រួល; យុទ្ធសាស្ត្រសហប្រតិបត្តិការ FDI និងការកាត់បន្ថយហានិភ័យ; ការធ្វើបរិវត្តកម្មបៃតង និងឆ្ពោះទៅរកគោលដៅ "សូន្យសុទ្ធ"; ការផលិតឆ្លាតវៃក្នុងយុគសម័យឧស្សាហកម្ម ៥.០; កិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងធានាសន្តិសុខសម្រាប់ការអភិវឌ្ឍ។ល៕

បកប្រែដោយ Huyen Trang