ក្នុងបរិយាកាសរីករាយនិងកក់ក្តៅនៃទិវាបុណ្យនេះ លោក To Lam អគ្គលេខាបក្ស និងលោក Tran Thanh Man ប្រធានរដ្ឋសភា រួមជាមួយថ្នាក់ដឹកនាំ ប្រតិភូ និងប្រជាជនបានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រ ៩៥ ឆ្នាំនៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម តួនាទីរបស់រណសិរ្សមាតុភូមិ​វៀតណាមក្នុងបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ។

ក្នុងនាមថ្នាក់ដឹកនាំនៃបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ប្រធានរដ្ឋសភា បានជម្រាបជូនប្រជាជននៃទីប្រជុំជនលេខ ១ សង្កាត់ Ba Dinh អំពីសមិទ្ធផលលេចធ្លោរបស់ប្រទេសជាតិ។ នៅឆ្នាំ២០២៥ ទោះបីជាមានការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយក៏កំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ៨% ជាមួយនឹងផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ ៥០០០ ដុល្លារអាមេរិក។ ចំណូលថវិការដ្ឋសម្រាប់រយៈពេល ១០ ខែដើមឆ្នាំសម្រេចបានជាង ២.១ លានពាន់លានដុង ស្មើនឹង ១០៩.១% នៃការប៉ាន់ប្រមាណប្រចាំឆ្នាំ និងកើនឡើង ២៨.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានប៉ាន់ប្រមាណថា មានប្រហែល ៥១០ ពាន់លានដុល្លារអាមេរិក។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស​ និងប្រតិភូចូលរួម​ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅសង្កាត់ Ba Dinh ទីក្រុងហាណូយ

ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ចំពោះការងារបង្ការ និងប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន។ វិស័យវប្បធម៌ អប់រំ សុខាភិបាល និងសន្តិសុខសង្គមសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ហើយការពារជាតិ និងសន្តិសុខត្រូវបានធានា កិច្ចការបរទេសកាន់តែមានប្រសិទ្ធភាព។

សម្រាប់ទីក្រុងហាណូយ ផលិតផលក្នុងទីក្រុងសរុបមានចំនួនប្រហែល ៨% - ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាតិ។ ចំណូលថវិកាស្ថិតក្នុងចំណោមមូលដ្ឋានកំពូលទាំង ២ ដែលមានការចូលរួមវិភាគទានថវិកាច្រើនជាងគេ (រួមជាមួយទីក្រុងហូជីមិញ) គឺប្រហែល ២៦% នៃចំណូលថវិកាសរុបរបស់ប្រទេសជាតិ។

លោក Tran Thanh Man ប្រធានរដ្ឋសភា ឲ្យដឹងថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ និងដើមឆ្នាំ២០២៦ នឹងប្រព្រឹត្ដទៅព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ប្រទេសជាតិដូចជា៖ មហាសន្និបាតលើកទី១៤ របស់បក្ស និងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី១១ និងរំលឹកខួបលើកទី៨០ នៃការបោះឆ្នោតសកលលើកដំបូងដើម្បីជ្រើសរើសរដ្ឋសភាវៀតណាម (ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៦ / ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦) បោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិតសម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស​ និងប្រតិភូ ទស្សនាស្តង់ទំនិញ OCOP

លោក Tran Thanh Man ប្រធានរដ្ឋសភា បានស្នើឱ្យទីក្រុងហាណូយផ្តោតលើការដឹកនាំការអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតគណៈកម្មាធិការបក្សទីក្រុងហាណូយនាពេលកន្លងមក។ ដោះស្រាយបន្តិចម្តងៗនូវបញ្ហាចំនួន ៤៖ ការកកស្ទះចរាចរណ៍; សណ្តាប់ធ្នាប់ទីក្រុង បៃតង ស្រស់ស្អាត ស៊ីវិល័យ ការបំពុលបរិស្ថាន ការបំពុលទឹក និងខ្យល់ និងទឹកជំនន់នៅទីក្រុងនិងជាយក្រុង ព្រមទាំងខិតខំសម្រេចបានលើសពីគោលដៅសេដ្ឋកិច្ចសង្គមដែលបានកំណត់។

ក្នុងឱកាសនេះ លោក To Lam អគ្គលេខាបក្ស និងលោក Tran Thanh Man ប្រធានរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំដទៃទៀតបានប្រគល់អំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយនៅទីប្រជុំជនលេខ ១ សង្កាត់ Ba Dinh ទីក្រុងហាណូយ៕

បកប្រែដោយ Pham Diep