ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅទូទាំងប្រទេស
កប.អនឡាញ - នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ភូមិ និងសង្កាត់នានាក្នុងខេត្ត Quang Ninh ភាគខាងជើងវៀតណាម បានរៀបចំទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ក្នុងឱកាសខួបលើកទី៩៥ នៃការបង្កើតរណសិរ្សបង្រួបបង្រួមជាតិវៀតណាម (១៨ វិច្ឆិកា ១៩៣០ / ១៨ វិច្ឆិកា ២០២៥)។
ក្នុងឱកាសចូលរួមពិធីបុណ្យនៅអគារវប្បធម៌នៃឃុំ Vinh Thuc ខេត្ត Quang Ninh លោក Nguyen Xuan Thang នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម បានស្នើឱ្យមូលដ្ឋានលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព ធ្វើការនេសាទ ធ្វើការអាជីវកម្មនូវជលផលប្រកបដោយការទទួលខុសត្រូវ ការអភិវឌ្ឍវារីវប្បកម្មសមុទ្រ សេវាកម្មភស្តុភារនេសាទ ទាញយកសក្តានុពលនៃទេសចរណ៍អេកូឡូស៊ីសមុទ្រ និងកោះប្រកបដោយប្រសិទ្ធភាព បង្កើនប្រាក់ចំណូល និងគុណភាពជីវភាពរស់នៅសម្រាប់ប្រជាជន។ ឃុំយកចិត្តទុកដាក់ចំពោះសុខុមាលភាពសង្គម ការអប់រំ ការថែទាំសុខភាព ដោយធានាថា ប្រជាជនទាំងអស់អាចទទួលបានសេវាកម្មសំខាន់ៗ ដោយមិនទុកនរណាម្នាក់ចោលក្នុងដំណើរការអភិវឌ្ឍឡើយ។
    |
 |
|
លោក Vu Hong Thanh អនុប្រធានរដ្ឋសភា ចូលរួមក្នុងសកម្មភាពវប្បធម៌ និងកីឡាជាមួយប្រជាជនក្នុងភូមិនានាក្នុងឃុំQuang Duc (រូបថត៖ vov.vn) |
នាថ្ងៃដដែល លោក Vu Hong Thanh អនុប្រធានរដ្ឋសភា បានចូលរួមក្នុងពិធីបុណ្យសាមគ្គីភាពនៅភូមិ Khay Phau (ឃុំ Quang Duc)។ លោកអនុប្រធានរដ្ឋសភាសង្ឃឹមថា សហគមន៍នឹងបន្តលើកកម្ពស់ប្រពៃណីសាមគ្គីភាព ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង រក្សាសន្តិសុខព្រំដែន និងកសាងមាតុភូមិកាន់តែស្រស់បំព្រង។
នៅភូមិ Nguyet Lang B ឃុំ Binh Phu ខេត្ត Vinh Long លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋ បានចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលឆ្នាំ២០២៥ ជាមួយប្រជាជនក្នុងតំបន់៕
បកប្រែដោយ Thanh Cong