អ្នកទស្សនា ៣០,០០០ នាក់ច្រៀងបទចម្រៀងជាតិក្នុងកម្មវិធី "មោទនភាពក្នុងនាមជាពលរដ្ឋវៀតណាម"
កប.អនឡាញ - ពេលវេលាដ៏ពិសិដ្ឋនៅពហុកីឡដ្ឋានជាតិ My Dinh (ទីក្រុងហាណូយ) អ្នកទស្សនាចំនួន ៣០,០០០ នាក់ តារាចម្រៀង Tung Duong សិល្បករ សិល្បការិនី និងកងកម្លាំងប្រដាប់អាវុធរាប់រយនាក់ បានច្រៀងភ្លេងជាតិក្នុងកម្មវិធី “មោទនភាពក្នុងនាមជាពលរដ្ឋវៀតណាម”។
នាយប់ថ្ងៃទី១៧ ខែសីហា នៅពហុកីឡដ្ឋានជាតិ My Dinh (ទីក្រុងហាណូយ) កម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ “មោទនភាពក្នុងនាមជាពលរដ្ឋវៀតណាម” បានប្រព្រឹត្តទៅ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ទូរទស្សន៍វៀតណាម និងក្រុមហ៊ុនភាគហ៊ុន Netmedia។
    |
 |
ការសម្ដែងសិល្បៈក្នុងកម្មវិធី |
កម្មវិធីនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពថ្នាក់ជាតិដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយមានអត្ថន័យនយោបាយ និងសតិអារម្មណ៍យ៉ាងជ្រាលជ្រៅ រួមចំណែកលើកតម្កើងប្រវត្តិសាស្ត្រដ៏រុងរឿងនៃការកសាង និងការពារប្រទេសជាតិ ផ្សព្វផ្សាយស្មារតីសាមគ្គីភាព ជំនឿ និងសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសសំបូរធូធារ និងខ្លាំងមាំមួន។
លោក Nguyen Trung Dung អ្នកដឹកនាំកម្មវិធី បានចាត់ទុកថា កម្មវិធីនេះមិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ប៉ុណ្ណោះទេ ថែមទាំងមានតម្លៃនយោបាយ និងសតិអារម្មណ៍ទៀតផង។ កម្មវិធីនេះរួមចំណែកផ្សព្វផ្សាយស្មារតីស្នេហាជាតិ សេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេស ផ្សព្វផ្សាយសីលធម៌ “ផឹកទឹកនឹងដល់ប្រភពដើម” ដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនជំនាន់ក្រោយ ប្តេជ្ញាកសាងប្រទេសវៀតណាមខ្លាំងមាំមួន និងរុងរឿង។ តាមនោះ បញ្ជាក់ពីកម្លាំងនៃមហាសាមគ្គីភាពជាតិ ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនទៅលើការដឹកនាំរបស់បក្សក្នុងបុព្វហេតុផ្លាស់ថ្មី សមាហរណកម្ម និងអភិវឌ្ឍន៍៕
បកប្រែដោយ Thanh Cong