UNESCO ប្រគល់វិញ្ញាបនបត្រទទួលស្គាល់ឧទ្យានភូគព្ភសាស្ត្រសកល Lang Son
កប.អនឡាញ - នារសៀលថ្ងៃទី ២៨ ខែមិថុនា នៅទីក្រុង Lang Son គណៈកម្មាធិការប្រជាជនខេត្ត Lang Son បានរៀបចំពិធីទទួលកិត្តិនាមជាឧទ្យានភូគព្ភសាស្ត្រសកល UNESCO Lang Son។
ឧទ្យានភូគព្ភសាស្ត្រសកល Lang Son ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកល UNESCO នៅខែមេសា ឆ្នាំ២០២៥ ហើយក្លាយជាឧទ្យានភូគព្ភសាស្ត្រសកលទី៤ នៅវៀតណាម។ ឧទ្យាននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ នៅលើផ្ទៃដីជាង ៤,៨៤២ គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនប្រមាណ ៦២៧,៥០០ នាក់កំពុងរស់នៅ។
    |
 |
លោក Jonathan Wallace Baker ប្រគល់វិញ្ញាបនបត្រទទួលស្គាល់ឧទ្យានភូគព្ភសាស្ត្រសកល UNESCO Lang Son ដល់ថ្នាក់ដឹកនាំខេត្ត Lang Son |
កិត្តិនាមនេះគឺជារបត់ដ៏សំខាន់មួយសម្រាប់ខេត្ត Lang Son ចូលរួមបណ្តាញឧទ្យានភូគព្ភសាស្ត្រសកលរបស់ UNESCO ដែលមានគោលដៅចំនួន ២២៩ នៅប្រទេសចំនួន ៥០ ជុំវិញពិភពលោក។
មានប្រសាសន៍ក្នុងពិធី លោក Jonathan Wallace Baker ប្រធានតំណាងអង្គការ UNESCO ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា ឧទ្យានភូគព្ភសាស្ត្រសកលគឺជាគំរូដែលមនុស្សនិងធម្មជាតិអាចរួមរស់ជាមួយគ្នាបានប្រកបដោយភាពសុខដុមរមនា កាត់បន្ថយផលប៉ះពាល់អវិជ្ជមាន បង្កើតការងារ រួមចំណែកជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ឧទ្យានភូគព្ភសាស្ត្រសកលរបស់ UNESCO មានតម្លៃបេតិកភណ្ឌភូគព្ភសាស្ត្រពិសេស ដែលមិនត្រឹមតែមានសារៈសំខាន់ផ្នែកវិទ្យាសាស្ត្រប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរ ជាពិសេសអ្នកដែលចូលចិត្តស្វែងរក និងផ្សងព្រេងផងដែរ៕
បកប្រែដោយ Thanh Cong