រីកសាយភាយតម្លៃសតិអារម្មណ៍របស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ១១៤ នៃទិវាកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap (ថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩១១ / ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥) នាព្រឹកថ្ងៃទី១៧ ខែមីនា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រជាតិក្រោមប្រធានបទ "លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap - ឆាកជីវិត និងសតិអារម្មណ៍”។
នៅក្នុងសិក្ខាសាលា បទអន្តរាគមន៍របស់អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវជាង ១០០ នាក់មកពីវិទ្យាស្ថាន និងមហាវិទ្យាល័យទូទាំងប្រទេស បានបញ្ជាក់ពីដំណាក់កាលសំខាន់ៗក្នុងជីវិតបដិវត្តន៍របស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ពីគ្រូបង្រៀន និងអ្នកសារព័ត៌មាន រហូតដល់ជាថ្នាក់ដឹកនាំយោធា ឧត្តមសេនីយ៍ដែលមានទេពកោសល្យ និងជាយុទ្ធជនបដិវត្តន៍ដ៏ស្មោះត្រង់ម្នាក់។
    |
 |
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ vnanet.vn) |
អ្នកស្រាវជ្រាវទាំងឡាយបានវិភាគយ៉ាងស៊ីជម្រៅអំពីតួនាទី មុខតំណែង និងឥទ្ធិពលពិសេសរបស់លោកក្នុងដំណាក់កាលសំខាន់ៗ នៃប្រវត្តិសាស្ត្រវៀតណាមសម័យទំនើប ជាពិសេសជ័យជំនះ Dien Bien Phu ក្នុងឆ្នាំ ១៩៥៤ និងយុទ្ធនាការហូជីមិញឆ្នាំ ១៩៧៥ ដែលជាជ័យជំនះដ៏មានអត្ថន័យសម្រេចក្នុងបុព្វហេតុរំដោះជាតិ និងបង្រួបបង្រួមប្រទេសជាតិ។
អំពីសតិអារម្មណ៍របស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បទអន្តរាគមន៍ទាំងឡាយក៏បានបំភ្លឺសតិអារម្មណ៍យោធាយុទ្ធសាស្ត្រ និងសិល្បៈនៃការបញ្ជារបស់លោកផងដែរ។
ប្រតិភូនានាបានសង្កត់ធ្ងន់ថា លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap គឺជានិមិត្តរូបដ៏ថ្លៃថ្លានៃគុណភាពប្រពៃណី និងស្មារតីទំនើប ដោយរួមបញ្ចូលភាពក្លាហាន និងបញ្ញាវប្បធម៍។ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap គឺជានិមិត្តរូបអំពីអំណាចរបស់មនុស្ស នៅពេលដែលភាពវៃឆ្លាត ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយកម្លាំងពលំរបស់មនុស្ស ហើយសីលធម៌បដិវត្តន៍ ដើរទន្ទឹមគ្នាជាមួយនឹងសកម្មភាពជាក់ស្តែង ម៉ឹងម៉ាត់ ដើម្បីបម្រើប្រជាជន និងមាតុភូមិ៕
បកប្រែដោយ Thanh Cong