ស្តង់វៀតណាមបានក្លាយជាចំណុចលេចធ្លោ ទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ ដោយសារការរួមផ្សំដ៏រស់រវើករវាងវប្បធម៌ប្រពៃណី ម្ហូបពិសេស និងសកម្មភាពគួរឱ្យរំភើបជាច្រើននៅពិធីបុណ្យអាស៊ី។ ស្តង់ត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅប៊ុលហ្គារី។

leftcenterrightdel
លោកស្រី Iliyana Yotova អនុប្រធានាធិបតីប៊ុលហ្គារី និងលោកស្រី Nguyen Thi Minh Nguyet ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ុលហ្គារីក្នុងពិធីបុណ្យនេះ (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅប៊ុលហ្គារី)

មហោស្រពអាស៊ីឆ្នាំនេះជាមួយនឹងប្រធានបទ "ឯកភាពក្នុងភាពចម្រុះ" បានប្រព្រឹត្តទៅនៅឧទ្យានខាងត្បូងក្នុងរដ្ឋធានី Sofia (ប៊ុលហ្គារី)។

មហោស្រពនេះមានស្តង់ចំនួន ៥៣ ដែលក្នុងនោះមានតំណាងមកពីប្រទេសអាស៊ីដែលមានស្ថានតំណាងបេសកកម្មការទូតប្រចាំនៅប៊ុលហ្គារី រួមមានវៀតណាម ចិន កូរ៉េខាងត្បូង ឥណ្ឌា ឥណ្ឌូនេស៊ី អារ៉ាប់រួម ប៉ាឡេស្ទីន ជាដើម។ ពិធីបុណ្យនេះត្រូវបានគាំរពារដោយអនុប្រធានាធិបតីប៊ុលហ្គារី Iliyana Yotova និងរដ្ឋភិបាលទីក្រុង Sofia ។

ព្រឹត្តិការណ៍ឆ្នាំនេះ បានទាក់ទាញអ្នកចូលរួមជិត ២០០០០ នាក់។

នៅក្នុងសុន្ទរកថាបើក  អនុប្រធានាធិបតីប៊ុលហ្គារី Yotova បានសង្កត់ធ្ងន់ថា "ការផ្លាស់ប្តូរវប្បធម៌គឺជាគន្លឹះសម្រាប់ប្រជាជាតិទាំងអស់រស់នៅដោយសន្តិភាព យោគយល់ និងការគោរពគ្នាទៅវិញទៅមក" ។ អភិបាលរងក្រុង Sofia  Ivan Vasilev ក៏បានអះអាងដែរថា ទីក្រុងតែងតែគាំទ្រសកម្មភាពផ្លាស់ប្តូរវប្បធម៌ រួមចំណែកតភ្ជាប់សហគមន៍អន្តរជាតិ និងសង្គមមូលដ្ឋាន។

leftcenterrightdel
ស្តង់ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍របស់ស្ថានទូតវៀតណាមប្រចាំនៅប៊ុលហ្គារី (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅប៊ុលហ្គារី)

leftcenterrightdel
ភ្ញៀវទេសចរបរទេសរីករាយនឹងរបាំប្រជាប្រិយ្យ (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅប៊ុលហ្គារី)

leftcenterrightdel
អ្នកទេសចរជនជាតិប៊ុលហ្គារីពាក់មួក Coi វៀតណាមក្នុងពិធីបុណ្យ (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅប៊ុលហ្គារី)

នៅមុនថ្ងៃនៃពិធីបុណ្យនេះ នារសៀលថ្ងៃទី ១៣ មិថុនា គណៈប្រតិភូវៀតណាម និងប្រទេសនានាបានចូលរួម ដង្ហែរក្បួនលើវិថីថ្មើរជើង Vitosha កណ្តាលទីក្រុង Sofia ក្នុងបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង៕

បកប្រែដោយ Duy Hoan