ការស្នើចុះបញ្ជីបណ្តុំកេរ្តិ៍ដំណែលនេះ ក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោកនឹងត្រូវបានពិនិត្យ នៅក្នុងសម័យប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងប៉ារីសនៅខែកក្កដាខាងមុខនេះ។

leftcenterrightdel
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស មានប្រសាសន៍នៅក្នុងពិធី (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅពិធីនេះ លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស បានឧទ្ទេសនាមឯកសារបេក្ខភាពជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ អភិរក្ស និងកិច្ចសហប្រតិបត្តិការរយៈពេល ១៣ ឆ្នាំរវាងអ្នកវិទ្យាសាស្ត្រ អ្នកជំនាញផ្នែកបេតិកភណ្ឌ និងអាជ្ញាធរនៃខេត្តចំនួនបីគឺ Quang Ninh, Bac Giang (ច្របាច់បញ្ចូលជាមួយខេត្ត Bac Ninh) និង Hai Duong (ច្របាច់បញ្ចូលជាមួយទីក្រុង Hai Phong)។ បេតិកភណ្ឌនេះមិនត្រឹមតែជាភ័ស្តុតាងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពស៊ីជម្រៅខាងវិញ្ញាណ ដែលភ្ជាប់មនុស្សជាមួយនឹងធម្មជាតិ ជាធាតុផ្សំមូលដ្ឋាននៃអត្តសញ្ញាណរបស់វៀតណាម។ វៀតណាមបានទទួលយកយ៉ាងយកចិត្តទុកដាក់នូវយោបល់ និងអនុសាសន៍របស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO និងក្រុមប្រឹក្សាអន្តរជាតិស្តីបេតិកភណ្ឌ និងរមណីយដ្ឋាន (ICOMOS) ទាក់ទងនឹងការងារគ្រប់គ្រង និងអភិរក្សបេតិកភណ្ឌ៕

បកប្រែដោយ Thanh Cong