អញ្ជើញចូលរួមពិធីមានវត្តមានរបស់លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោក Hoang Dao Cuong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Huynh Quoc Viet អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Bac Lieu។

ក្នុងពិធី លោក Ngo Vu Thang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu បានសង្កត់ធ្ងន់ថា សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ រួមចំណែកពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែង” នៃប្រទេសទាំងពីរ។ លោក Ngo Vu Thang សង្ឃឹមថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ខេត្តក្នុងការផ្សព្វផ្សាយវប្បធម៌ និងរូបភាពរបស់ប្រជាជន Bac Lieu ទៅកាន់បណ្ដាខេត្តរបស់កម្ពុជានាពេលខាងមុខ។

leftcenterrightdel
លោកស្រី ឡងឌី សាន់ណារ៉ា ថ្លែងក្នុងពិធី (រូបថត៖ vnanet.vn)

ក្នុងពិធីបើក លោកស្រី ឡងឌី សាន់ណារ៉ា បានឲ្យដឹងថា វៀតណាមនិងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ មានប្រពៃណី សាមគ្គីភាព និងមិត្តភាពដ៏យូរអង្វែង។ ទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អត្រូវបានកសាង និងពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរ ហើយត្រូវបានពង្រឹង និងពង្រីកប្រកបដោយចីរភាពលើគ្រប់ជ្រុងជ្រោយ។ សកម្មភាពទាំងឡាយក្នុងសប្តាហ៍វប្បធម៌ បានជួយទស្សនិកជនវៀតណាមយល់ច្បាស់ថែមទៀតអំពីទឹកដី និងមនុស្សកម្ពុជា តភ្ជាប់ចំណងសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ ជម្រុញឲ្យទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កម្ពុជាឡើងកម្រិតកំពស់ថ្មីមួយ។

លោក Hoang Dao Cuong បានឲ្យដឹងថា សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំនេះ បានប្រព្រឹត្តទៅនៅខេត្ត Bac Lieu និងខេត្ត Vinh Long ក្នុងបំណងឧទ្ទេសនាមដល់ប្រជាជនវៀតណាមអំពីវប្បធម៌ដ៏វិសេសវិសាលរបស់កម្ពុជា។ កម្មវិធីសិល្បៈនៅខេត្ត Bac Lieu និងសកម្មភាពវប្បធម៌កម្ពុជាដែលប្រព្រឹត្តទៅនៅខេត្ត Vinh Long គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌នៅតំបន់ព្រំដែនវៀតណាម - កម្ពុជា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរផ្លាស់ប្តូរវប្បធម៌ រួមចំណែកពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh