ក្រមសន្ទស្សន៍ទេសចរណ៍បៃតងនៃខេត្ត Khanh Hoa រួមមានក្រមសន្ទស្សន៍ពីរដាច់ដោយឡែកសម្រាប់មុខសញ្ញាពីរគឺ៖ គ្រឹះស្ថានស្នាក់នៅទេសចរណ៍ និងកន្លែងទេសចរណ៍។
ចំពោះគ្រឹះស្ថានស្នាក់នៅទេសចរណ៍ រួមមានសន្ទស្សន៍ចំនួន១៨ ស្តីពីការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយផ្តោតលើការវាស់វែង និងកាត់បន្ថយកត្តាដែលប៉ះពាល់ដល់បរិស្ថាន និងសន្ទស្សន៍សកម្មភាពបៃតងចំនួន ៨៤ ចែកចេញជា ៤ ប្រធានបទ៖ ការគ្រប់គ្រងការអភិវឌ្ឍប្រកបដោយចីរភាព បរិស្ថាន សង្គម អតិថិជន និងបុគ្គលិក។ សម្រាប់តំបន់ទេសចរណ៍ មានសន្ទស្សន៍ចំនួន ១០ ស្តីពីការបំភាយឧស្ម័នផ្ទះកញ្ចក់ និងសន្ទស្សន៍សកម្មភាពបៃតងចំនួន ៩០ ដែលចែកចេញជា ៦ ប្រធានបទ៖ ការគ្រប់គ្រងការអភិវឌ្ឍប្រកបដោយចីរភាព បរិស្ថាន សង្គម អតិថិជន និងបុគ្គលិក គមនាគមន៍បៃតង ការអភិរក្សធនធានវប្បធម៌ និងធម្មជាតិ។ សន្ទស្សន៍នីមួយៗមានពិន្ទុជាក់លាក់ ដែលជាមូលដ្ឋានសម្រាប់វាយតម្លៃកម្រិតស្តង់ដារនៃអង្គភាពតាម ៣ កម្រិត៖ មូលដ្ឋាន - កម្រិតខ្ពស់ - ល្អឥតខ្ចោះ ធានានូវបរានុម័ត តម្លាភាព និងលទ្ធភាពក្នុងដំណើរការអនុវត្ត៕
បកប្រែដោយ Huyen Trang
Type the code from the image