“ភាពដ៏ពិសិដ្ឋរបស់ប្រាសាទ Hang Kenh”  គឺជាដំណើរកម្សាន្ត ទស្សនា និងសាកល្បងបទពិសោធន៍វប្បធម៌ និងសិល្បៈនៅកេរ្ដិ៍ដំណែលស្ថាបត្យកម្ម និងសិល្បៈជាតិប្រាសាទ  Hang Kenh ដែលជាទីតាំងគោរពបូជាស្ដេច Ngo Quyen។

leftcenterrightdel
សកម្មភាពជាច្រើននៅប្រាសាទ Hang Kenh (ទីក្រុង Hai Phong) ក្នុងឱកាសថ្ងៃ​យាងសោយទីវង្គតរបស់ស្ដេច Ngo Quyen

ដំណើរកម្សាន្តគ្រោងនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧ ដល់ម៉ោង ៩យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីចុងខែមិថុនា ដែលមានសកម្មភាពទាក់ទាញជាច្រើនដូចជា៖ ឧទ្ទេសនាមដំណើរកំសាន្ដ ទស្សនាកម្មវិធីសំដែងអាយ៉ងទឹក អុជធូប សម្តែងសិល្បៈប្រពៃណី បទពិសោធន៍ធ្វើម្ហូបនិងធ្វើសិប្បកម្ម...

នេះជាផលិតផលដំណើរកំសាន្ដរាត្រីដំបូងគេរបស់ទីក្រុង Hai Phong ដោយអនុវត្តបច្ចេកវិទ្យាឌីជីថលទំនើបទៅក្នុងលំហបេតិកភណ្ឌ ដែលនឹងក្លាយជាចំណុចលេចធ្លោថ្មីក្នុងរដូវទេសចរណ៍ឆ្នាំនេះ៕

បកប្រែដោយ Pham Diep