មហោស្រពដែលរៀបចំដោយមន្ទីរទេសចរណ៍ទីក្រុងហាណូយនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃ១ ខែមិថុនា រួមមានសកម្មភាពទេសចរណ៍ វប្បធម៌ និងម្ហូបអាហារជាច្រើន។ ដោយមានស្តង់ចំនួន ១៥០ មហោស្រពទេសចរណ៍ហាណូយឆ្នាំ ២០២៥ ទាក់ទាញការចូលរួមពីអង្គភាពអាជីវកម្មទេសចរណ៍ឈានមុខគេ មូលដ្ឋានក្នុងប្រទេស និងអង្គការអន្តរជាតិជាច្រើន។

leftcenterrightdel
ការសម្តែងសិល្បៈក្នុងពិធីបើកមហោស្រពទេសចរណ៍ហាណូយឆ្នាំ ២០២៥

មហោស្រពនាំមកនូវលំហរមួយដើម្បីស្វែងយល់ ហាណូយ" តាមរយៈម៉ូដែល និងបច្ចេកវិទ្យាការពិតនិម្មិត VR360 ផែនទី 3D បង្កើតឡើងវិញនូវទិដ្ឋភាពរាប់រយដ៏ស្រស់ស្អាត នៃរដ្ឋធានី។ អង្គភាពអាជីវកម្មទេសចរណ៍ និងសណ្ឋាគារជាច្រើនបានណែនាំផលិតផលថ្មី និងកម្មវិធីជំរុញទេសចរណ៍។ លំហរម្ហូបអាហារបែបប្រពៃណី និងច្នៃប្រឌិតទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា នៅមហោស្រពក៏មានសកម្មភាពជាច្រើនសម្រាប់កុមារដូចជា ការគូរគំនូរ ល្បែងប្រជាប្រិយ និងកម្មវិធី Robocon។ លើសពីនេះទៅទៀត នៅទីនោះក៏មានកន្លែងកីឡាណែនាំ pickleball រួមជាមួយការវាយកូនហ្គោលលំដាប់ខ្ពស់ផងដែរ៕

បកប្រែដោយ Huyen Trang