នាំខេត្ត Quang Ninh ក្លាយជាគោលដៅទេសចរណ៍សម្រាប់ប្រជាជនម៉ូស្លីម
កប.អនឡាញ - សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “អភិវឌ្ឍន៍ខេត្ត Quang Ninh ទៅជាគោលដៅទេសចរណ៍ស្និទ្ធស្នាល ជាមួយជនម៉ូស្លីមឈានមុខគេនៅវៀតណាម” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែឧសភា នៅទីក្រុង Ha Long (ខេត្ត Quang Ninh)។
ព្រឹត្តិការណ៍នេះ មានការចូលរួមពីប្រតិភូទាំងជាតិនិងអន្តរជាតិជាង ២០០ នាក់ រួមទាំងតំណាងស្ថានទូតនៃប្រទេសដែលមានប្រជាជនម៉ូស្លីម ដូចជា ប៉ាគីស្ថាន អ៊ីរ៉ង់ អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម អាល់ហ្សេរី កាហ្សាក់ស្ថាន។ល។
    |
 |
ប្រតិភូជាតិនិងអន្តរជាតិជាង ២០០ នាក់ ចូលរួមសិក្ខាសាលា (រូបថត៖ baoquangninh.vn) |
នៅក្នុងសិក្ខាសាលានេះ ប្រតិភូបានបំភ្លឺខ្លឹមសារនៃការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបនឹងតម្រូវការនៃវិស័យទេសចរណ៍ស្និទ្ធស្នាលជាមួយ ជនម៉ូស្លីម ដំណោះស្រាយ កម្មវិធីសកម្មភាព គោលនយោបាយទាក់ទាញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍ស្និទ្ធស្នាលជាមួយជនម៉ូស្លីម នៅខេត្ត Quang Ninh និងប្រទេសទាំងមូល។
សិក្ខាសាលានេះបានរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីហាឡាល ទេសចរណ៍ហាឡាល់ (ទេសចរណ៍ស្និទ្ធស្នាលជាមួយជនម៉ូស្លីម) និងស្តង់ដារហាឡាល ស្វែងរកឱកាសសម្រាប់ទេសចរណ៍ខេត្ត Quang Ninh ដើម្បីទាក់ទាញភ្ញៀវទេសចរម៉ូស្លីម ក៏ដូចជាភ្ញៀវទេសចរ ធ្វើឱ្យតំបន់នេះក្លាយជាគោលដៅទេសចរណ៍ស្និទ្ធស្នាលជាមួយម៉ូស្លីមនាំមុខគេនៅវៀតណាម។ នេះក៏ជាឱកាសសម្រាប់អ្នកគ្រប់គ្រង អង្គភាពអាជីវកម្មសេវាកម្មទេសចរណ៍ និងអ្នកស្រាវជ្រាវផ្លាស់ប្តូរចំណេះដឹង ចែករំលែកបទពិសោធន៍ វិភាគស្ថានភាពបច្ចុប្បន្ន និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ហាឡាល់ ប្រកបដោយនិរន្តរភាពនៅខេត្ត Quang Ninh៕
បកប្រែដោយ Thanh Cong