ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នឹងរៀបចំបណ្ដាព្រឹត្តិការណ៍ ពិព័រណ៍ និងពានរង្វាន់ផ្សព្វផ្សាយព័ត៌មានអំពីសិទ្ធិមនុស្សវៀតណាមឆ្នាំ២០២៥ (វៀតណាមសុភមង្គល - Happy Vietnam 2025)។

leftcenterrightdel
រូបថតឧទាហរណ៍ (vietnam.vn)

ព្រឹត្តិការណ៍ជាច្រើនដែលត្រូវបានរៀបចំក្នុងឱកាសនេះរួមមាន៖ ពានរង្វាន់ផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស “វៀតណាមសុភមង្គល - Happy Vietnam 2025” សម្រាប់ពលរដ្ឋវៀតណាម និងជនបរទេសដែលមានអាយុចាប់ពី១៥ ឆ្នាំឡើងទៅ ពិព័រណ៍លើកតម្កើង និងបង្ហាញស្នាដៃដែលឈ្នះរង្វាន់ និងត្រូវបានជ្រើសរើសនៅវគ្គជម្រុះចុងក្រោយនៅទីក្រុងហាណូយ ពិព័រណ៍រូបថតនិងវីដេអូ "វៀតណាមសុភមង្គល - Happy Vietnam" ក្នុងឱកាសអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម តាំងបង្ហាញស្នាដៃដែលទទួលបានពានរង្វាន់ និងត្រូវបានជ្រើសរើសនៅវគ្គជម្រុះចុងក្រោយដែលបានប្រារព្ធឡើងនៅទីក្រុង Hai Phong។ ពិព័រណ៍រូបថត និងវីដេអូ “វៀតណាមសុភមង្គល - Happy Vietnam” ដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា តាំងបង្ហាញស្នាដៃដែលទទួលបានពានរង្វាន់ និងត្រូវបានជ្រើសរើសនៅវគ្គជម្រុះចុងក្រោយដែលបានធ្វើឡើងនៅទីក្រុងហូជីមិញ។

ព្រឹត្តិការណ៍ទាំងឡាយនេះមានគោលបំណងស្វែងរក និងលើកតម្កើងសមិទ្ធផលដែលវៀតណាមទទួលបានក្នុងវិស័យសិទ្ធិមនុស្ស។ ទន្ទឹមនឹងនោះ លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងប្រទេស សហគមន៍ជនវៀតណាមនៅឯបរទេស និងមិត្តអន្តរជាតិចូលរួមការផ្សព្វផ្សាយរូបភាពរបស់ទឹកដី និងមនុស្សវៀតណាមដល់ពិភពលោក៕

បកប្រែដោយ Thanh Cong