នៅទីនេះ លោក Lazare Eloundou Assomo បានសម្តែងនូវសេចក្តីរីករាយដែលមានឱកាសត្រឡប់មកវៀតណាមជាលើកទី២ ក្នុងបរិបទដែលអង្គការយូណេស្កូ និងវៀតណាមកំពុងកសាងគំរូមួយនៃទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធ។ ប្រការនេះកាន់តែមានន័យដោយវៀតណាមកំពុងជាសមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក រួមមានសមាជិកចំនួន ២១ ដែលទទួលខុសត្រូវក្នុងការពិភាក្សា និងសម្រេចចិត្តលើការចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

leftcenterrightdel
លោក Lazare Eloundou Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (រូបថត៖​ dangcongsan.org.vn)

លោក Lazare Eloundou Assomo បានសង្កត់ធ្ងន់ថា “ការដែលខ្ញុំមានវត្ថមាននៅវៀតណាមជាលើកទី ២ បានបង្ហាញថា ទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យបេតិកភណ្ឌពិភពលោកកំពុងដំណើរការយ៉ាងល្អប្រសើរ។ យើងគួរតែត្រួតពិនិត្យ និងវាយតំលៃជាប្រចាំក្នុងដំណើរការវៀតណាមអភិរក្សបេតិកភណ្ឌ"។ អង្គការយូណេស្កូ វាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រកាន់យកប្រជាជនជាមជ្ឈភាពក្នុងការអភិរក្សបេតិកភណ្ឌ ព្រមទាំងសង្កត់ធ្ងន់ទៅលើការរក្សាតម្លៃវប្បធម៌ និងអភិវឌ្ឍន៍ជីវភាពសង្គម។

យោងតាមលោក Lazare Eloundou Assomo ឲ្យដឹងថា វៀតណាមនិងអង្គការយូណេស្កូកំពុងសហការគ្នាលើការងារ និងគម្រោងសំខាន់ៗជាច្រើន រួមទាំងផែនការស្តារឡើងវិញទាំងស្រុងនូវកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រអតីតរាជវាំង Thang Long ដើម្បីយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រប្រពៃណីដ៏យូរអង្វែងនៃរាជវង្សសក្តិភូមិ។

លោក Lazare Eloundou Assomo បានបញ្ជាក់ថា “លោកចង់លើកទឹកចិត្តប្រជាជនវៀតណាម បន្តគាំទ្រការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ធម្មជាតិ ដែលជាសក្ខីភាពនៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់វៀតណាម។ ខ្ញុំគិតថា ការលើកតម្កើងតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌សំខាន់ណាស់ ព្រោះការអភិរក្សបេតិកភណ្ឌរួមចំណែកដល់សុខុមាលភាពសង្គមរបស់ប្រជាជន រួមចំណែលដល់ការអភិវឌ្ឍប្រទេស ហើយវៀតណាមពិតជាឧទាហរណ៍ជាក់ស្តែង”។

បកប្រែដោយ Pham Diep