សេចក្តីព្រាងសេចក្តីសម្រេចចិត្ដរបស់ការិយាល័យនយោបាយស្តីពីស្តីពីរបកគំហើញក្នុងការថែទាំសុខភាពប្រជាជន ឆ្លើយតបតម្រូវការអភិវឌ្ឍន៍ប្រទេសក្នុងយុគសម័យថ្មី បង្ហាញពីគោលដៅនិងផែនទីបង្ហាញផ្លូវសម្រាប់ការពិនិត្យសុខភាពដោយឥតគិតថ្លៃជូនប្រជាជន រួមទាំងការពិនិត្យសុខភាពជាប្រចាំ ការធានាវ៉ាក់សាំងនិងការចាក់វ៉ាក់សាំង ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ការធានាការផ្គត់ផ្គង់ថ្នាំពេទ្យ និងបរិក្ខារពេទ្យ ការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព...

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតីនៃកិច្ចប្រជ្រុំ

បន្ទាប់ពីប្រតិភូពិភាក្សារួច លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យបញ្ចប់ជាបន្ទាន់នូវសេចក្តីព្រាងសេចក្តីសម្រេចចិត្ដ ដែលក្នុងនោះ បន្ដមរតក និងស្រូបយកសេចក្ដីសម្រេចចិត្ដ ការសន្និដ្ឋាន និងយុទ្ធសាស្ត្រដែលមានស្រាប់ដែលទាក់ទងនឹងវិស័យ​សុខាភិបាល និងការថែទាំសុខភាពប្រជាជន។ ក្នុងពេលជាមួយគ្នានេះ ធ្វើឱ្យស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ​ ជាពិសេសដោះស្រាយឧបសគ្ភ និងស្វែងរករបកគំហើញក្នុងការថែទាំសុខភាពប្រជាជន បំពេញបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងដាក់ចេញដំណោះស្រាយដើម្បីកៀរគរធនធានសម្រាប់ការអភិវឌ្ឍន៍វិស័យ​សុខាភិបាល ដោយមានយន្តការនិងគោលនយោបាយជាក់ស្ដែង ក្រៅពីនេះលើកកម្ពស់សមត្ថភាពត្រួតពិនិត្យ កាត់បន្ថយបែបបទរដ្ឋបាលៗល។

ទន្ទឹមនឹងការបង្ហាញច្បាស់នូវសមិទ្ធិផលក្នុងការអភិវឌ្ឍន៍វិស័យ​អប់រំបណ្តុះបណ្តាលនាពេលកន្លងមក ឧបសគ្គក្នុងការអភិវឌ្ឍន៍វិស័យ​អប់រំបណ្តុះបណ្តាល តម្រូវការសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិក្នុងសម័យកាលថ្មី ទិសដៅតាក់តែងសេចក្ដីសម្រេចចិត្ដរបស់ការិយាល័យនយោបាយស្តីពីទំនើបកម្ម របកគំហើញក្នុងការអភិវឌ្ឍន៍អប់រំនិងបណ្តុះបណ្តាល  លើកកម្ពស់គុណភាពអប់រំ  ផ្លាស់ថ្មីក្នុងការអប់រំវិជ្ជាជីវៈ អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងធនធានមនុស្សផ្នែកបច្ចេកវិទ្យា ព្រមទាំងជំរុញការស្រាវជ្រាវ និងនវានុវត្ដន៍។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបណ្ដាក្រសួងស្រូបយកមតិរបស់ប្រតិភូទាំងឡាយ និងបន្តទទួលមតិយោបល់ពីស្ថាប័នពាក់ព័ន្ធ។ បំពេញរាល់​​គម្រោង របាយការណ៍ សេចក្តីព្រាងសេចក្ដីសម្រេចចិត្ដ កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ក៏ដូចជាកម្មវិធីគោលដៅជាតិ  ដើម្បីដាក់ជូនការិយាល័យនយោបាយពិនិត្យពិចារណា។

បកប្រែដោយ Pham Diep